27 C
Phnom Penh
Sunday, September 8, 2024

តំណាងក្រសួងព័ត៌មាន និងក្រសួងការបរទេស ធ្វើបទបង្ហាញខ្លីដល់អង្គទូតដៃគូ ASEM ពីការត្រៀមប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ នៅចុងខែវិច្ឆិកា

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ កម្ពុជាត្រៀមធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៥ -២៦  ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានកិច្ចការជាច្រើន ដែលកម្ពុជា កំពុងរៀបចំធ្វើ និងប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៉ី- អឺរ៉ុប លើកទី១៣  ខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន  និងជោគជ័យ។

នៅរសៀលថ្ងៃទី២៩ ខែកញ្ញានេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លុយ ដាវីត អនុ ប្រធានប្រចាំការ និងជាប្រធានលេខាធិ ការដ្ឋានរៀបចំកិច្ចប្រជុំកំពូលអាស៊ី – អឺរ៉ុប លើកទី១៣ និងលោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជួបប្រជុំជាមួយស្ថានឯកអគ្គរដ្ឋទូត ស្ថានអគ្គកុងស៊ុល និងឯកអគ្គរាជទូត នៃប្រទេសជាសមាជិកអាស៉ី-អឺរ៉ុប ចំនួន៥៣ប្រទេស ប្រចាំនៅកម្ពុជា តាមប្រព័ន្ធវីដេអូ បង្ហាញពីមោទនភាព និងសមិទ្ធផលធំៗ ដែលកម្ពុជាមាន។

តាមការបញ្ជាក់ពីលោក លុយ ដាវីត ឱ្យដឹងថា៖ កិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុបលើកទី១៣ ASEM នា ឆ្នាំ២០២១ កម្ពុជានិងប្រទេសស្លូវេនី ធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ ភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នាលើកិច្ចការជាច្រើន ដើម្បីធ្វើកិច្ចប្រជុំ កំពូលនោះ បានទទួលលទ្ធផលល្អ និងប្រកបដោយផ្លែផ្កា។ លោកលុយ ដាវីត បានបញ្ជាក់ទៀតថា ប្រទេសរុស្សី បានផ្តល់ការគាំទ្រដល់កម្ពុជា ធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img