30 C
Phnom Penh
Sunday, September 8, 2024

ចិន នឹងដណ្តើមយក ទឹកដីនៅ ឋានព្រះចន្ទ

អភិបាលអង្គការ ណាសា លោក Bill Nelson បាននិយាយថា ប្រទេសចិន អាចព្យាយាមគ្រប់គ្រងទីតាំងដែលសម្បូរធនធានបំផុតនៅលើឋានព្រះចន្ទ ប្រសិនបើខ្លួនឈ្នះការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។

លោក Nelson បាននិយាយនៅក្នុងបទសម្ភាសជាមួយ Politico កាលពីចុងសប្តាហ៍ថា “ជាការពិត! យើងកំពុងស្ថិតក្នុងការប្រកួតប្រជែងនៅទីអវកាស។ ហើយវាជាការពិត! យើងត្រូវប្រយ័ត្នឲ្យបានល្អជាងនេះដែលថា ចិននឹងមិនទៅដល់កន្លែងមួយនៅលើឋានព្រះចន្ទ ក្រោមការដឹកនាំនៃការស្រាវជ្រាវវិទ្យាសាស្ត្រនោះទេ”។

ប្រធានទីភ្នាក់ងារអវកាសអាមេរិករូបនេះបានបន្ថែមថា បញ្ហាគឺថា មានកន្លែងច្រើនណាស់នៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ ដែលគ្រប់គ្រាន់សម្រាប់ការបូមយកទឹក និងអ្វីៗផ្សេងទៀត។

ចំពោះហេតុផលសម្រាប់ការអះអាងរបស់លោក លោកបានលើកឡើងពីសកម្មភាពរបស់ទីក្រុងប៉េកាំង នៅលើភពផែនដី។ លោក Nelson និយាយថា “ប្រសិនបើអ្នកសង្ស័យ សូមក្រឡេកមើលអ្វីដែលចិនបានធ្វើជាមួយប្រជុំកោះ Spratly ជាប្រជុំកោះនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានប្រកួតប្រជែងដោយប្រទេសផ្សេងទៀត ប៉ុន្តែជាកន្លែងដែលយោធាចិនបានបង្កើតមូលដ្ឋានទ័ព”។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ចិនបានក្លាយជាប្រទេសដំបូងគេ ដែលធ្វើការចុះចតយាន នៅផ្នែកឆ្ងាយនៃឋានព្រះចន្ទដែលជាផ្នែកនៃបេសកកម្មមនុស្សយន្ត Chang’e 4 របស់ខ្លួន។ ក្រោយ មក ខ្លួន អាច បញ្ជូន គំរូ ព្រះចន្ទ ត្រលប់ មក ផែនដី វិញ។

ទីក្រុងប៉េកាំងនិយាយថា ខ្លួនរំពឹងថា នឹងដាក់មនុស្សម្នាក់នៅលើឋានព្រះចន្ទមុនឆ្នាំ២០៣០ ហើយក្រោយមកទៀតនឹងបង្កើតស្ថានីយស្រាវជ្រាវវិទ្យាសាស្ត្រនៅទីនោះតែម្តង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលអវកាសជាតិចិន (CNSA) ក៏បានបញ្ជូនយានអវកាស និងយានរុករកទៅកាន់ភពព្រះអង្គារដោយជោគជ័យ ហើយបានបាញ់បង្ហោះស្ថានីយអវកាសជាតិរបស់ខ្លួនទៅកាន់គន្លងផែនដីផងដែរ៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img