29 C
Phnom Penh
Sunday, September 8, 2024

ឃាតកកាប់សម្លាប់តាអាយុ៧០ឆ្នាំជាច្រើនពូថៅ នៅក្នុងមុងរោងចាំចម្ការ ក្នុងខណ្ឌច្បារអំពៅ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោតាមានវ័យ៧០ឆ្នាំម្នាក់ ត្រូវបានជនដៃដល់យកពូថៅកាប់ទៅលើជាច្រើន បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចរោងឈើប្រក់ស័ង្កសី ក្នុងដីចម្ការ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ អាត សូត ហៅ តា យ៉េត អាយុ៧០ឆ្នាំ ជាអ្នកចាំដីឱ្យគេ និងដាំឈូកលក់ រស់នៅជាមួយប្រពន្ធចុងមានឈ្មោះ វី ហៅ យាយ ប៉ៅ អាយុ៤៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនរងគ្រោះបានទៅសង់រោងចាំដីឱ្យគេ រស់នៅជាមួយប្រពន្ធចុងតែពីរនាក់ប៉ុណ្ណោះ និងសុំម្ចាស់ដីដាំឈូកលក់។ នៅយប់កើតហេតុ វេលាម៉ោងប្រហែង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ អ្នកភូមិបានឮសំឡេងប្រពន្ធស្រែកយំឱ្យអ្នកជិតខាងជួយថា ប្ដីត្រូវគេសម្លាប់ ហើយក្រោយមកអ្នកជិតខាងក៏បានទៅមើល ហើយក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះពិនិត្យកន្លែងកើតហេតុ និងធ្វើការហ៊ុព័ទ្ធខ្សែរង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ និងបើកការស្រាវជ្រាវ។

ក្នុងករណីឃាតកម្មនេះជាជំហ៊ានដំបូងសមត្ថកិច្ចបានដាក់ការសង្ស័យជាប្រពន្ធចុងរបស់ជនរងគ្រោះជាឃាតករទើបសមត្ថកិច្ច នាំខ្លួនស្ត្រីជាប្រពន្ធចុងទៅធ្វើការសាកសួរតាមនិតិវិធី និងបន្តធ្វើការស្រាវជ្រាវករណីឃាតកម្មនេះ យ៉ាងយកចិត្តទុកដាក់បំផុត៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img