27 C
Phnom Penh
Sunday, September 8, 2024

FUSO Cambodia នៃក្រុមហ៊ុន RMA (Cambodia ) PLC. បានទើបតែនាំចូលស្តុកថ្មីរថយន្តដឹកទំនិញ FUSO FE71 ជារថយន្តដឹកទំនិញពេញនិយមបំផុតសម្រាប់ដឹកទំនិញបានគ្រប់ប្រភេទ។

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤

ក្រុមហ៊ុន RMA Cambodia ជាតំណាងចែកចាយផ្តាច់មុខនូវរថយន្តដឹកទំនិញ FUSO ប្រចាំប្រទេសកម្ពុជាដែលជារថយន្តដឹកទំនិញម៉ាកល្បីមួយតម្លើងនៅប្រទេសជប៉ុន 100%។ 

ការទន្ទឹងរងចាំរបស់អ្នកទាំងអស់គ្នាបានមកដល់ហើយជាមួយ FUSO CANTER FE71 ដែលជាផលិត​ផល

តម្លើងពីរោងចក្រនៅក្នុងប្រទេសជប៉ុនសុទ្ធ របស់ក្រុមហ៊ុន RMA (Cambodia ) បានចូលស្តុកមកកាន់ Showroom ហើយ។FUSO CANTER FE71 ជាប្រភេទរថយន្តដឹកទំនិញចាប់ពីទម្ងន់ ១.៥តោន រហូតដល់ ២.៥តោន ដែលអាចតភ្ជាប់ជាមួយទូរស្ងួត ទូរត្រជាក់ រថយន្ដស្ទូច ។ល។ កាប៊ីនខាងក្នុងមានភាពទូលាយ ប្រកបដោយផាសុខភាព ជាមួយសាក់ស៉ីដែលធ្វើឡើងអំពីដែកថែបដែលរឹងមាំ ម៉ាស៉ីនរថយន្តជាប្រភេទម៉ាស៉ីន Mitsubishi 4D33-6A ជួយកាត់បន្ថយនូវការបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសបានកាន់តែទាប ដែលមានកម្លាំងខ្លាំងជាងមុន មកជាមួយកង់ដុបដែលធ្វើអោយរថយន្តធ្វើដំណើរផ្លូវឆ្ងាយនឹងដឹកទំនិញបានល្អបំផុត ពិសេសទៅទៀតបំពាក់មកជាមួយផ្លាកលេខក្បាល2ងាយស្រួលដឹកទំនិញនៅក្នុងក្រុងទៀតផង។សក្តិសមបំផុតសម្រាប់អាជីវកម្ម ផ្សារទំនើប រោងចក្រ លក់គ្រឿងសំណង់ មិនថាខ្នាតតូច និងមធ្យម  សុទ្ធសឹងតែអាចជាវយកទៅប្រើប្រាស់ដើម្បីសម្រួលបន្ទុកការងារដឹកទំនិញបានដោយមានផាសុខភាពថែមមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន RMA Cambodia គឺជាអ្នកនាំចូលផ្តាច់មុខនូវរថយន្តដឹកទំនិញ FUSO ដែលមានទម្ងន់ចាប់ពី 1.5-25 តោន វាមានតួនាទីដើរតួជាឆ្អឹងខ្នងនៃការបំលាស់ទីទំនិញរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន រថយន្តបែន រថយន្តលាយបេតុង រថយន្តដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរជាដើមផងដែរ។ក្រុមហ៊ុនក៏មានជាការផ្ដល់ជាសេវាកម្ម​ ជួល និងបង់រំលោះ ផងដែរដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ហើយអតិថិជនក៏អាចទទួលបាននូវការប្រឹក្សាសេវាកម្មហិរញ្ញវត្ថុផ្សេងៗក្នុងការបង់រំលោះរថយន្តដឹកទំនិញយកទៅប្រើប្រាស់។

លើសពីនេះទៅទៀតខាងក្រុមហ៊ុនបានផ្តល់ជូននូវការធានារហូតដល់ 2ឆ្នាំ មានជាមួយសេវាកម្មថែទាំ10ម៉ឺនគីឡូ ហើយប្រសិនបើចង់យកទៅប្រើប្រាស់ជាមួយសេវាកម្មរំលោះ គឺខាងក្រុមហ៊ុនផ្តល់ជូននូវការបង់មុនត្រឹមតែ10%អាចយករថយន្តទៅប្រើប្រាស់បានភ្លាមៗតែម្តង។ប្រសិនបើបងប្អូនមានតម្រូវការទៅលើប្រភេទរថយន្ត FUSO មួយប្រភេទណាជាពិសេសរថយន្ត FUSO CANTER FE71 ដែលជាស្តុកថ្មីមួយនេះ អាចទាក់ទងសួរព័ត៌មានលម្អិតទៅកាន់ហ្វេសបុកផេក FUSO Cambodia by RMA ឬក៏តាមរយៈលេខទូរស័ព្ទ 078 777 005 នឹងអាស័យដ្ឋានផ្លូវជាតិលេខ 6 កែងផ្លូវវិមានឈ្នះៗ ទល់មុខផ្សារទំនើប Makro។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img