27 C
Phnom Penh
Sunday, September 8, 2024

ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់ មន្ដ្រីនគរបាលខណ្ឌ ៧មករា ដែលវាយនារីម្នាក់បែកក្បាលពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ខណៈអ្នកបើកម៉ូតូត្រូវចោទពីបទ បដិសេធមិនស្តាប់បង្គាប់បញ្ជា

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ឆាយ ហុង បានសម្រេចចោទប្រកាន់លើមន្ដ្រីនគរបាលខណ្ឌ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស  ខណៈអ្នកបើកម៉ូតូ ត្រូវបានចោទប្រកាន់ពីបទ បដិសេធមិនស្តាប់បង្គាប់បញ្ជា។  ការចោទប្រកាន់បុគ្គលទាំងពីរនាក់នេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ 

ក្នុងករណីនេះ  មន្ដ្រីនគរបាលដែលវាយនារីម្នាក់ដោយអាយកូម បណ្តាលឱ្យបែកក្បាលនោះ  ត្រូបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ  ដើម្បីចាត់ការតាមនីតិវិធី  កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១  ខណៈដែលនារីរងគ្រោះប្តឹងទាមទារសំណង១០ ០០០ដុល្លារ  ដោយបានចាត់ទុកទង្វើនោះថា បានប៉ះពាល់ដល់អនាគតរបស់នាង។ 

សូមបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ និងអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ១៨ឆ្នាំ។ ចំណែកមន្ត្រីនគរបាលដែលបង្កហិង្សា មានឈ្មោះ ម៉ាត់ ពិសី។  ករណីហិង្សានេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨:២០នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១  ដោយជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img