27 C
Phnom Penh
Sunday, September 8, 2024

អាជ្ញាធររាជធានីភ្នំពេញ សរសើក្រុមហ៊ុនប្រមូលសំរាមមួយ ដែលប្រមូលសំរាមបានល្អជាងគេ ក្នុងចំណោមក្រុមហ៊ុន២ផ្សេងទៀត

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងចំណោមក្រុមហ៊ុនទាំង៣ ដែលកំពុងប្រកួតប្រជែងគ្នាប្រមូលសម្រាមនៅក្នុងរាជធានីភ្នំពេញ មានក្រុមហ៊ុនមួយ អនុវត្តការងារបានល្អជាងគេ នោះគឺ ក្រុមហ៊ុន Mizuda Group Co.,Ltd។ ក្រុមហ៊ុនមួយនេះ តម្លៃប្រមូលសំរាមថ្លៃជាងក្រុមហ៊ុន២ទៀតបន្តិច ប៉ុន្តែអ្វីដែលនៅខ្វះខាតមិនទាន់បានល្អនោះគឺ ប្រជាពលរដ្ឋបញ្ចេញសំរាមមិនទាន់ពេលវេលា និងមិនត្រូវតាមពេលម៉ោងកំណត់។ 

ការសរសើដល់ក្រុមហ៊ុនមួយនេះ ដោយ លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។ ចំពោះបញ្ហាខ្វះខាតរបស់ប្រជាពលរដ្ឋនេះ លោក ឃួង ស្រេង ក្នុងនាមជាអាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការលើរឿងនេះឱ្យបានល្អប្រសើរ។

ចំពោះបញ្ហាសំរាមសំណល់រឹងនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ លោក ឃួង ស្រេង បានអះអាងថា មានលក្ខណៈល្អប្រសើរជាងមុន ដោយមានក្រុមហ៊ុនចំនួន ៣ កំពុងដំណើរការដឹកជញ្ជូន និងប្រមូលសំរាមចេញពីរាជធានីភ្នំពេញ ទៅចាក់នៅទីលានចាក់សំរាមបានល្អយ៉ាងប្រសើរ ដោយសារក្រុមហ៊ុនទាំង៣នេះ ដឹកជញ្ជូនប្រមូលសំរាម ជាលក្ខណៈប្រកួតប្រជែងគ្នា។ 

ពាក់ព័ន្ធនឹងការទុកដាក់ និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានទទួលស្គាល់ថា មិនទាន់ល្អឥតខ្ចោះនៅឡើយទេ បើប្រៀបធៀបទៅនឹងទីក្រុងនានានៅជាប់ភូមិផងរបងជាមួយកម្ពុជា ដូចជាទីក្រុងហូជីមិញ ទីក្រុងបាងកកជាដើម។ តែការងារនេះនឹងអនុវត្តឱ្យល្អបន្តិចម្ដងៗ មិនឱ្យចាញ់ទីក្រុងរបស់គេឡើយ និងធ្វើការងារនេះព្រមៗគ្នា ដើម្បីសុខមាលភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ក៏បានសំណូមពរ និងស្នើឱ្យមន្ត្រីបរិស្ថាន ដែលចុះជំរុញការងារការប្រមូលដឹកជញ្ជូនសំរាមតាមតំបន់ គួរតែដាក់លេខទូរស័ព្ទ ដើម្បីសហការផ្ដល់ព័ត៌មានអោយបានលឿនពីបណ្ដាមូលដ្ឋានដែលមានការកកស្ទះសំរាម៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img