27 C
Phnom Penh
Sunday, September 8, 2024

អាជ្ញាធរខណ្ឌដូនពេញ ទុកពេល០៧ថ្ងៃ ឱ្យរុះរើសំណង់ដែកបិទបាំងរំលោភចិញ្ចើមផ្លូវ និងសំយ៉ាប

ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានបើកកិច្ចប្រជុំស្តីពីមួយ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ តាមបណ្តោយកំណាត់ផ្លូវលេខ៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ ១៤៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះ លោក សុខ ពេញវុធ បានសម្រេចឱ្យធ្វើការរុះរើសំណង់ហ្វ៊ែមដែកបិទបាំងរំលោភចិញ្ចើមផ្លូវ និងសំយ៉ាប ព្រមទាំងតុ កៅអី សម្ភារលក់ដូរផ្សេងៗ ចេញឱ្យអស់ដោយស្ម័គ្រ័ចិត្តក្នុងរយៈពេល០៧ថ្ងៃ ជាកំហិត គិតចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ជាកំហិត។ 

ក្នុងករណីរឹងរូសមិនព្រមអនុវត្តតាម រដ្ឋបាលខណ្ឌដូនពេញ នឹងចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់បំផុត ដោយមិនទទួលខុសត្រូវរាល់ការខូតខាតទ្រព្យសម្បត្តិ សម្ភារដែលល្មើសនោះឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img