27 C
Phnom Penh
Sunday, September 8, 2024

លោក បៃដិន ជំរុញផែនការរបស់អ៊ីស្រាអែល សម្រាប់បទឈប់បាញ់នៅហ្គាហ្សា

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែលបានផ្តល់ផែនទីបង្ហាញផ្លូវថ្មីមួយឆ្ពោះទៅរកសន្តិភាពអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សាដោយជំរុញឱ្យក្រុមហាម៉ាស់ទទួលយកកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ព្រោះវាជា“ពេលវេលាសម្រាប់សង្គ្រាមនេះបញ្ចប់”។ នៅក្នុងសុន្ទរកថាដ៏សំខាន់ដំបូងរបស់ខ្លួន ដែលបង្ហាញពីដំណោះស្រាយចំពោះសង្គ្រាមនៅហ្គាហ្សា លោក Biden បាននិយាយតាមកញ្ចាក់ទូរទស្សន៍ ពី សេតវិមាន ថា វាដល់ពេលវេលាហើយ ដែល សង្គ្រាមនៅហ្គាហ្សា ត្រូវតែបញ្ចប់។លោក Biden បន្តថា អ៊ីស្រាអែលបានផ្តល់នូវសំណើថ្មីដ៏ទូលំទូលាយមួយ។ វាគឺជាផែនទីបង្ហាញផ្លូវទៅកាន់បទឈប់បាញ់ដ៏យូរអង្វែង និងការដោះលែងចំណាប់ខ្មាំងទាំងអស់។ លោក Biden បាននិយាយថា ទំនួលខុសត្រូវសម្រាប់សន្តិភាព គឺស្ថិតនៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់។ ដូច្នេះក្រុម ហាម៉ាស់ ត្រូវ តែ ទទួល យក កិច្ច ព្រម ព្រៀង នេះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img