ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូតកម្ពុជា និងអាជ្ញាធរអ៉ីស្រាអែលនិស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានទឹកដោះគោក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា (តំបន់ក្រហម) ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពហើយ ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូតកម្ពុជា និងអាជ្ញាធរអ៉ីស្រាអែល!
និស្សិត ស៊ុ ភិរុណ បានប្រាប់ថា នៅពេលនេះពួកគេទាំង៣នាក់ បានមកដល់កន្លែងសុវត្តិភាពហើយ ។ មុនពេលមានកិច្ចអន្តរាគមន៍ និស្សិតខ្មែរយើងទាំង៣នាក់ មានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារគ្រាប់ធ្លាក់នៅក្បែរកសិដ្ឋាន និងមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំង ហើយអ្វីដែលព្រួបារម្ភខ្លាំងនោះស្បៀងអាហារក៏ជិតអស់ទៀត តែពេលនេះប្អូនៗមានសុវត្ថិភាពហើយ!
សូមជូនពរប្អូនៗ និងនិស្សិតយើងផ្សេងទៀត ចៀសផុតពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ!
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News