30 C
Phnom Penh
Sunday, September 8, 2024

មានក្រឹមឡាំងបដិសេធលក្ខខណ្ឌរបស់លោក បៃដិន សម្រាប់កិច្ចពិភាក្សាសង្រ្គាមអ៊ុយក្រែន

(មូស្គូ)៖ នៅថ្ងៃសុក្រនេះ វិមានក្រឹមឡាំងបានច្រានចោល លក្ខខណ្ឌរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់កិច្ចពិភាក្សាអំពីវិបត្តិសង្រ្គាមអ៊ុយក្រែន ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដោយនិយាយថា សង្រ្គាមនឹងនៅតែបន្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «អ្វីឱ្យប្រាកដទៅដែលលោក បៃដិន បាននិយាយ? គឺលោក បៃដិន បាននិយាយថា ការចរចាពិភាក្សាគ្នាអាចកើតឡើងទៅបាន លុះត្រាតែក្រោយ ពេលលោក ពូទីន ដកទ័ពចេញពីអ៊ុយក្រែន។ ទីក្រុងមូស្គូមិនទាន់ត្រៀមខ្លួន ទទួលយកលក្ខខណ្ឌបែបនេះឡើយ ហើយប្រតិបត្តិការយោធានឹងនៅតែបន្ត»។

លោក ប៉េស្កូវ បានបន្តថា លោក ពូទីន នៅតែបើកទ្វារចំហជានិច្ចចំពោះ ការពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់វិបត្តិនៅអ៊ុយក្រែន ប៉ុន្តែគោលជំហររបស់ទីក្រុងវ៉ាស៉ីនតោនជុំវិញវិបត្តិនេះ បង្កការស្មុគស្មាញចំពោះលទ្ធភាព នៃការចាប់ផ្តើមកិច្ចពិភាក្សាណាមួយ ដោយភាពប្រាកដប្រជា។

គួរបញ្ជាក់ថា អំលុងទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅសេតវិមាន លោក បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រូបលោកស្ម័គ្រចិត្តជូបពិភាក្សាជាមួយលោក ពូទីន ប្រសិនបើលោកប្រធានាធិបតីរុស្ស៉ី ពិតជាមានឆន្ទៈចង់បញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img