27 C
Phnom Penh
Sunday, September 8, 2024

ទេចខ្ទីគ្មានសល់ រង្វង់មួលរូបសំណាកនាគព័ន្ធ ខេត្តស្វាយរៀង ត្រូវបានរថយន្តកុងទីន័របុកខ្ទេចគ្មានសល់

ស្តាប់អត្ថបទជាសម្លេង

ស្វាយរៀង៖ ព័ត៌មានបឋមពីខេត្តស្វាយរៀង បានឱ្យដឹងថា មានរថយន្តកុងទីន័រមួយគ្រឿង បានបើកបរពីទិសខាងលិចទៅទិសខាងកើត នៅវេលាម៉ោងប្រមាណជាង ៨យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ១ លុះមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាកនាគព័ន្ធ ដែលមានសរសេរពាក្យស្លោកថា ខេត្តស្វាយរៀងសូមស្វាគមន៍ បណ្ដាលឱ្យខ្ទេចខ្ទីទាំងស្រុង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែនៅក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍បានស្ទូចរថយន្តបង្កទៅទុកនៅការិយ៉ាល័យចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀង ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img