30 C
Phnom Penh
Sunday, September 8, 2024

ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ជាង ១៦ម៉ឺននាក់ បានមកចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ គិតត្រឹមថ្ងៃទី០៤ ខែសីហានេះ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ប្រមាណជាង ១៦ម៉ឺននាក់ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ ដែលស្មើនឹង ៤៥,៥៥ភាគរយ នៃ ចំនួនប្រជាពលរដ្ឋអាយុចាប់ ១៨ឆ្នាំឡើង នៅទូទាំងខេត្តប្រមាណជាង ៣៥ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។

លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា បច្ចុប្បន្នការចាក់វ៉ាក់សាំង នៅតែបន្តសកម្មភាព ចាក់ជូនប្រជាពលរដ្ឋនៅទូទាំង ០៨ក្រុង ស្រុករបស់ខេត្ត កំពង់ឆ្នាំង ដែលមាន ២៤គោលដៅ។ នៅជំហានបន្ទាប់នឹងពិគ្រោះផ្តល់ការចាក់ជូនកុមារ អាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលមានចំនួនប៉ាន់ប្រមាណមានចំនួនជិត ៧ម៉ឺននាក់ ជាបន្តទៀត។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ ទោះបីបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏ត្រូវចូលរួមអនុវត្តនូវវិធានការ ការពារជាចាំបាច់របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img