30 C
Phnom Penh
Sunday, September 8, 2024

បើករថយន្តចេញពីបុណ្យសពម្តាយ ក្នុងសភាពងងុយដេក រ៉េចង្កូតទៅបុកតូបចេកអាំងទាំងកណ្ដាលថ្ងៃខ្ទេចអស់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បុរសម្នាក់បានបើកបររថយន្តជាមួយប្រពន្ធ ដោយធ្វើដំណើរចេញពិធីបុណ្យសពម្តាយ តែដោយសារអត់ងងុយខ្លាំងពេក បណ្តាលឱ្យរ៉េចង្កូតជ្រុលទៅបុកតូបលក់ចេកអាំង និងរោងកង់ ម៉ូតូ បណ្តាលឱ្យរងការខូចខាត។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៤រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១១២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឱ្យនរណាម្នាក់រងរបួស ដោយគ្រាន់តែខូចខាតត្រឹមតែទ្រព្យសម្បត្តិប៉ុណ្ណោះ និងម្ចាស់រថយន្តបាននិយាយសម្របម្រួលជាមួយម្ចាស់ទីតាំងលក់ចេកអាំង ទីតាំងសប់កង់ម៉ូតូ និងមានការអនុញ្ញាតពីសមត្ថកិច្ចមូលដ្ឋានផងនោះ ម្ចាស់រថយន្តក៏បើកបររថយន្តរបស់ខ្លួនចេញបាត់ទៅ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជ

អានបន្ត

spot_img
spot_img