27 C
Phnom Penh
Sunday, September 8, 2024

ហ្សេលេនស្តី ថារុស្ស៊ីគួរតែចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន លើកទី២

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដាបានប្រកាសថាលោកមានផែនការមួយត្រៀមរួចជាស្រេច ដើម្បីរៀបចំ កិច្ចប្រជុំកំពូលលើកទី២ ស្តីពីផែនការរបស់លោកសម្រាប់សន្តិភាពអ៊ុយក្រែន នៅខែវិច្ឆិកាខាងមុខដោយលើកនេះលោកផ្ទាល់បាននិយាយថាអ្នកតំណាងរបស់រុស្ស៊ី គួរតែមានវត្តមានចូលរួមដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ៊ុយក្រែន កាលពីខែមិថុនាកន្លងទៅ បានរៀបចំកិច្ចប្រជុំកំពូលលើកទី១ ស្តីពីសន្តិភាពអ៊ុយក្រែនកាលពីខែមិថុនា ក្នុងប្រទេសស្វីស ដោយមានការចូលរួមពីប្រទេស ចំនួន ៩២។ តែរុស្ស៊ីដែលបានលើកទ័ពឈ្លានពានចូលអ៊ុយក្រែន កូនកាលពីឆ្នាំ២០២២មក មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកៀវ លោក ហ្សេលេនស្ពឺ បានកត់សម្គាល់ថា «ខ្ញុំបានកំណត់គោលដៅថានៅខែវិច្ឆិកាខាងមុខ យើងនឹងមានផែនការមួយយ៉ាងពេញលេញត្រៀមរួចរាល់ ហើយខ្ញុំគិតថាអ្នកតំណាងរបស់រុស្ស៊ីគួរតែមានវត្តមាននៅឯកិច្ចប្រជុំកំពូលើកទី២»។ គួរបញ្ជាក់ថា លោក ហ្សេលេនស្តី ធ្វើការកត់សម្គាល់បែបនេះបន្ទាប់ពីបានធ្វើមាតុភូមិនិវត្តន៍ពីការចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពី សប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឱ្យដឹងថាក្រុមមន្ត្រីអាមេរិកក៏បានពិភាក្សាពីលទ្ធភាពក្នុងការរៀបចំកិច្ចចរចាការទូត ជាមួយលោកហ្សេលេនស្តីផងដែរ តែនិយាយថាការសម្រេចចិត្តយ៉ាងណាលើកិច្ចចរចាស់ន្តិភាពគឺអាស្រ័យលើអ៊ុយក្រែនខ្លួនឯង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img