27 C
Phnom Penh
Sunday, September 8, 2024

សារៈប្រយោជន៍នៃការអភិវឌ្ឍតំបន់ត្រីកោណ

ការអភិវឌ្ឍតំបន់ត្រីកោណគឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជាពីឆ្នាំ1999 ដោយកម្ពុជាបានមើលឃើញនូវសារៈសំខាន់បីធំៗ៖

1) សន្តិភាព៖ ក្នុងប្រវត្តិសាស្រ្តកម្ពុជាចលនាបះបោរតស៊ូគឺកើតចេញពីតំបន់ព្រៃភ្នំដាច់ស្រយ៉ាលដែលគេថា “ការរត់ចូលព្រៃ”។ ជាក់ស្តែង ក្រោយក្លាយជាលេខាបក្ស ប៉ុលពតបានភាសខ្លួនទៅខេត្តរតនៈគិរី ក្នុងរង្វង់ស្រុកបរកែវនៅឆ្នាំ1963 ដើម្បីបង្កើតជាចលនាតស៊ូដ៏ធំដើម្បីប្រឆាំងរាជរដ្ឋាភិបាលសម្តេចសីហនុ ហើយទីបញ្ជាការរួមរបស់គាត់នោះគឺគេហៅថាជាមន្ទីរ100។ ចេញពីមន្ទីរនេះគាត់បញ្ជារការតស៊ូទូទាំងប្រទេស និងបង្កើតទំនាក់ទំនងជាមួយប្រទេសឯទៀតក្នុងពិភពលោក។ ការអភិវឌ្ឍតំបន់នេះគឺជួយក្នុងការការពារសន្តិភាពក្នុងពេលអនាគតដោយ វាកាត់បន្ថយភាពដាច់ស្រយ៉ាល បង្កើនទំនាក់ទំនង និងធ្វើជាតូបនីយកម្ម។

2) ការពារព្រំដែន៖ រាល់ការអភិវឌ្ឍទាំងអស់នៅតាមព្រំដែនគឺជួយដល់ការការពារព្រំដែនជាតិទាំភាគខាងកើត និងខាងលិច ពីព្រោះវាធ្វើឲ្យងាយស្រួលក្នុងកាធ្វើដំណើររទៅដល់ ការការពារបង្គោលព្រំ ការសង្កេតតាមដាន និងការកំណត់ព្រំ។ យ៉ាងហោចណាស់ក៏យើងមានទម្រង់ផ្លូវ តំបន់មនុស្សរស់នៅ និងសាក្សីថាទីនេះ ឬទីនោះជារបស់កម្ពុជានៅពេលចាំបាច់នាពេលអនាគតដ៏វែងឆ្ងាយក្នុងកាលៈទេសៈដែលពិភពលោកមានការប្រែប្រួល។

3) សេដ្ឋកិច្ច៖ តំបន់CLVវានឹងជួយជំរុញសេដ្ឋកិច្ច ដោយបើកឱកាសថ្មី ច្រកថ្មីក្នុងការនាំចេញ នាំចូល និងផ្តល់ជូនដល់ប្រជាជននូវទឹកដីថ្មីសម្រាប់ប្រកបមុខរបរ។ ជាក់ស្តែង ភូមិភាគឥសាន្តគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិចយ៉ាងសំខាន់មួយ ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ អាកាសធាតុតំបន់នេះធ្វើឲ្យមានការដាំដុះដំណាំប្លែកៗអាកាសធាតុត្រជាក់ ដែលភូមិភាគកណ្តាលមិនអាចធ្វើបាន៕

អេង កុកថាយ

អានបន្ត

spot_img
spot_img