27 C
Phnom Penh
Sunday, September 8, 2024

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ចុះពិនិត្យផ្លូវលំមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវបេតុង

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ បានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវលំមួយខ្សែដែលប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរទាំងរដូវប្រាំង និងរដូវវស្សា ដែលស្ថិតនៅក្នុងភូមិ ព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថាដោយមើលឃើញនៅទុកលំបាករបស់ប្រជាពលរដ្ឋ ទាំងការធ្វើដំណើរនិងប្រកបមុខរបររកស៊ី ទើបលោកដឹកនាំក្រុមការងារចុះពិនិត្យផ្លូវលំខាងលើជាគម្រោងរបស់សង្កាត់ ដែលមានប្រវែង៦០០ម៉ែត្រ ទទឹង៤.៥ម៉ែត្រ និងគ្រោងស្ថាបនាជាផ្លូវបេតុង ឆ្អឹងដែក កំរាស់១.៥តឹក នៅពេលឆាប់ៗខាងមុខនេះ។

លោកបានបន្តទៀតថា ការស្ថាបនាផ្លូវបេតុងខាងលើដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបមុខរបររកស៊ីផ្សេងៗ ដែលពួកគាត់រស់នៅតាមបណ្តោយផ្លូវខាងលើ និងអ្នកដែលធ្វើដំណើរឆ្លងកាត់។

រដ្ឋបាលសង្កាត់ចោមចៅទី៣ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវខាងលើដែលបានជួយសហការ ការស្ថាបនាផ្លូវខាងលើដើម្បីមានភាពងាយស្រួលទាំងអស់គ្នា៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img