27 C
Phnom Penh
Sunday, September 8, 2024

លោក បៃឌិន ប្រកាសក្ដែងៗប្រាប់សមាជិកណាតូ ថាអ៊ុយក្រែននឹងកាច់បំបាក់ចង្កូមបុរសខ្លាឃ្មុំទឹកកកពូទីន

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បានសន្យាថា នឹង ការពារប្រទេសកម្សត់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីខណៈលោកប្រើវេទិកាពិភពលោកមួយនេះ ដើម្បីព្យាយាមបង្ហាញ់សម្ព័ន្ធមិត្តក្នុងប្រទេស និងក្រៅប្រទេសថា លោកនៅតែអាចដឹកនាំសណ្តាប់ធ្នាប់ពិភពលោកបាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក បៃឌិន ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី៩ ខែកក្កដា…។”លោក បៃឌិន បាននិយាយស្វាគមន៍ចំពោះប្រទេសសមាជិកណាតូក្នុងកិច្ចប្រជុំកំពូលដោយសំដៅទៅប្រធានាធិបតីរុស្ស៊ីថា៖«លោកពូទីនមិនចង់បានអ្វីក្រៅពីការចុះចាញ់របស់អ៊ុយក្រែនឡើយ[…]។កុំភ្លេចថាអ៊ុយក្រែនអាចនឹងបញ្ឈប់ពូទីន»។ចំណុចស្នូលនៃកិច្ចប្រជុំកំពូលណាតូ ត្រូវបានកំណត់ថា ជាការប្តេជ្ញាចិត្តថ្មីនៃជំនួយយោធា និងមនុស្សធម៌ដល់អ៊ុយក្រែន។ ការអះអាងឡើងរបស់ប្រធានាធិបតីវ័យ៨១ឆ្នាំរូបនេះ ទំនងជាចង់បង្ហាញទៅពិភពលោក ថាលោកនៅតែអាចកាច់ចង្កូតរបស់ពិភពលោកបាន។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img