27 C
Phnom Penh
Sunday, September 8, 2024

លោកស្រី កាម៉ាឡា ហារីស ទទួលបានសំឡេងប្រតិភូគ្រប់គ្រាន់ ដើម្បីឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតី

អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (KamalaHarris)ទទួលបានសំឡេងគាំទ្រភាគច្រើនគ្រប់គ្រងពីប្រតិភូគណបក្សប្រជាធិបតេយ្យ ដើម្បី ឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីជំនួសលោក ចូ បៃដិន ដែលបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ដោយឡែក បើតាមការវាយតម្លៃពីទីភ្នាក់ងារសារព័ត៌មាន Associated Press គិតត្រឹមកាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា លោកស្រី ហារីស មានប្រតិភូនៅក្នុងដៃ ២២១៤រូបដែលបាន សន្យាថានឹងបោះឆ្នោតគាំទ្រលោកស្រីហើយចំនួនប្រតិភូTHE UNIP GENT OF ST ជាបេក្ខជនប្រធានាធិបតីនៅថ្ងៃសមាជជាតិរបស់គណបក្សប្រជាធិបតេយ្យនៅខែសីហាខាងមុខនេះគឺលើសពីសំឡេង ភាគច្រើនដែលត្រូវការជាចាំបាច់ដើម្បីទទួលបានការតែងតាំង។ ក៏ប៉ុន្តែ Associated Press បាននិយាយថានេះគ្រាន់តែជាតួលេខ និងក្រៅផ្លូវការប៉ុណ្ណោះ ពីព្រោះប្រតិភូបក្សប្រជាធិបតេយ្យមានសេរីភាព ឬអាចប្តូរចិត្តបានក្នុងការបោះឆ្នោត ជ្រើសរើសបេក្ខជនផ្លូវការ នៅឯសមាជជាតិរបស់បក្សដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែសីហា ក្នុងទីក្រុង Chicago។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img