27 C
Phnom Penh
Sunday, September 8, 2024

រដ្ឋបាលខេត្តមណ្ឌលគិរី​  ស្នេីសុំកាត់ដីព្រៃស្រល់រដ្ខជាង៤១ហិកតាឲ្យអ្នកជំនួញទៀតហេីយ!

ភ្នំពេញ:​ រដ្ឋបាលខេត្តមណ្ឌលគិរី​ បានស្នេីសុំសម្តេចនាយករដ្ឋមន្រ្តី​ កាត់ដីព្រៃស្រស់​ដែលដាំតាំងពីសម័យសង្គមរាស្រ្តនិយម​ ចំនួនជាង៤១ហិកតា​ ស្ថិតនៅក្រុងសែនមនោរម្យ​ខេត្តមណ្ឌលគិរី​ ទៅឈ្មោះ​ ម៉េង​ ហេង​ ដែលគេស្គាល់ថា​ ជាថៅកែក្រុមហ៊ុនលក់រថយន្តដ៏ធំ​ ។ 

យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណ:រដ្ឋមន្ត្រី​  ចុះហត្ថលេខាដោយលោក​ វង្សី​ វិស្សត​ចុះថ្ងៃទី៥​ ខែកុម្ភៈ​  ឆ្នាំ២០២៤​ ស្តីពីករណីស្នេីសុំកាត់ឈ្វៀលដីទំហំជាង៤១ម៉ឺនហិកតា​ ចេញពីគម្របព្រៃឈេីឆ្នាំ២០០២​ឫក្រុមហ៊ុនហូលីង​ ខូ​ អិល​ធីឌី​ ស្ថិត​នៅ​អូរស្ពាន​ សង្កាត់​ស្ពានមានជ័យ​ ក្រុងសែនមនោរម្យ​ខេត្តមណ្ឌលគិរី​  បានឲ្យក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​  និងនេសាទ​ សហការ​ជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី​ និងស្ថាប័នពាក់ពន្ធ័ផ្សេងទៀត​ ចុះពិនិត្យ​ និងវាយតម្លៃទិដ្ឋភាពជាក់ស្តែង​ និងទិដ្ឋភាពផ្នែគតិយុត្តឱ្យបានច្បាស់លាស់​ រួចផ្ញេីរបាយការណ៍មកទីស្តីការគណ:រដ្ឋមន្រ្តី​  ដេីម្បីធ្វេីការបូកសរុប​ និងលេីកសំណេីសុំការពិនិត្យសម្រេចពីប្រមុខរាជរដ្ឋាភិបាល។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img