27 C
Phnom Penh
Sunday, September 8, 2024

យុទ្ឋនាការផ្សព្វផ្សាយអប់រំជំងឺផ្ដាសាយបក្សី នៅវិទ្យាល័យរលាប្អៀរជើង និងវិទ្យាល័យព្រះបាទសារាម្រិតក្រុងកំពង់ឆ្នាំង 

កំពង់ឆ្នាំង៖ នៅព្រឹក និង រសៀលថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៤ វិទ្យាល័យចំនួន២ គឺនៅស្រុករលាប្អៀរ និង ក្រុងកំពង់ឆ្នាំង ដែលមានសិស្សប្រមាណជាង៥០០នាក់ បានទទួលការអប់រំ ផ្សព្វផ្សាយផលប៉ះពាល់ពីជំងឺផ្ដាសាយបក្សី ដែលរៀប
ចំឡើងដោយក្រសួង កសិកម្ម រុក្ខា
ប្រម៉ាញ់ និងនេសាទ និងក្រសួង សុខា
ភិបាល ដោយមានការឧបត្ថម្ភពីអង្គការ
ជាដៃគូ។

លោកស្រីបណ្ឌិត រ៉េន ធារី នាយករងវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ មានប្រសាសន៍ថា៖ មូលហេតុដែលនាំឲ្យមានវេទិការនេះឡើងគឺ ដោយសារ នៅចុងឆ្នាំ ២០២៣ នេះជំងឺផ្ដាសាយបក្សីហាក់បានងើបឡើងវិញ  បន្ទាប់ពីបានស្ងប់ស្ងាត់មួយរយៈធំ ។ 
ការផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីឱ្យ សិស្សា
នុសិស្ស បងប្អូនប្រជាពលរដ្ឋ បានយល់កាន់តែច្បាស់ពីជម្ងឺផ្តាសាយបក្សី ហើយ
និងវិធានការការពារជំងឺផ្តាជំងឺដ៏កាចសាហាវមួយនេះ  មិនឱ្យកើតឡើង ក្នុងសហគមន៍ ។

លោក សៅ សុវណ្ណ មន្ត្រីក្រសួងសុខា ភិបាល បានបញ្ជាក់កន្លងមកនៅកម្ពុជាមានកើតជម្ងឺផ្តាសាយ បក្សី ៤ករណី  បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស៤នាក់ ដោយសារការឆ្លងជំងឺឆ្លងមួយនេះ។

ក្នុងនោះមាននៅខេត្តស្វាយរៀង១ករណី ខេត្តព្រៃវែង២ករណី និងខេត្តកំពត១
ករណីចំណែកថ្មីៗនេះនៅខេត្តតាកែវ
ក៏មានកុមារ២នាក់បានឆ្លងជំងឺផ្ដា
សាយបក្សីនេះដែរ  ដែលធ្វើឲ្យរាជ
រដ្ឋាភិបាល មានការព្រួយបារម្ភណ៍
និងបានយកចិត្តទុកដាក់ ចាត់ឱ្យក្រសួង ចំនួន២ គឺក្រសួងកសិកម្ម និងក្រសួង
សុខាភិបាល ចុះអប់រំផ្សព្វផ្សាយពីជំងឺផ្សាយបក្សីនេះផងដែរ ។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានណែនាំដល់ សិស្សា
នុសិស្ស និងបងប្អូនក្នុង សហគមន៍ ត្រូវអនុវត្តឱ្យបានតាមសេចក្តីផ្សព្វផ្សាយរបស់ក្រុមការងារនាថ្ងៃនេះ  ដូចជា កុំប៉ះពាល់មាន់ទាងាប់ដោយជម្ងឺ, ប្រសិនបើឃើញមាន់ទាឈឺងាប់ច្រើន  ត្រូវរាយការទៅលោក មេភូមិ ឬ ពេទ្យសត្វភូមិ និងត្រូវដាក់សត្វមាន់ ឬ ទា ទិញពីផ្សារ ដាច់
ដោយឡែករយៈ១៤ថ្ងៃ។ ប្រសិនបើមាននរណាមានជម្ងឺ ឡើង កម្ដៅឡើង៣៨ អង្សា ហត់ ថប់ដង្ហើម  ក្អក ឈឺសាច់ដុំ និងមានប្រវត្តិប៉ះពាល់ជាមួយសត្វមាន់
ទា ងាប់ ក្នុងអំឡុង 14 ថ្ងៃ សូមប្រញាប់យកទៅព្យាបាលជា បន្ទាន់ នៅមណ្ឌល
សុខភាព ឬ នៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថាៈ ក្នុងយុទ្ឋនាការអប់រំផ្សព្វផ្សាយ ពីជម្ងឺផ្តាស់សាយបក្សីនេះ
មានរយៈពេល៤ថ្ងៃ ដោយមានការអប់រំ ផ្សព្វផ្សាយ វិធានការការពារ និង សំណួរ
ចម្លើយ ដល់សិស្សឆ្លើយត្រូវ ពីជម្ងឺ និង វិធានការការពារជម្ងឺផ្តាស់សាយបក្សីនេះផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img