27 C
Phnom Penh
Sunday, September 8, 2024

មេដឹកនាំកូរ៉េខាងត្បូង នឹងយកការគំរាមកំហែងរបស់របបព្យុងយ៉ាងចំពោះអឺរ៉ុបទៅពិភាក្សាក្នុងកិច្ចប្រជុំអង្គការណាតូ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន ស៊ុកយ៉ុល (Yoon Suk Yeol)បាននិយាយថា លោកនឹងពិភាក្សាជាមួយមេដឹកនាំអង្គការណាតូអំពីការគំរាមកំហែងដោយឡែកពីគ្នា ដែលកូរ៉េខាងជើងបង្កឡើងចំពោះអឺរ៉ុបតាមរយៈការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៊ីដោយព្រមានថា រដ្ឋធានីមូស្គូត្រូវតែជ្រើសរើសរវាងបងប្អូនកូរ៉េទាំងពីរដើម្បីផលប្រយោជន៍ពិតប្រាកដំរបស់ខ្លួន។លោក យ៉ុន បានបញ្ជាក់ច្បាស់ៗថា វាពឹងផ្អែកទាំងស្រុងលើប្រទេសរុស្ស៊ី ថាតើពួកចង់មានទំនាក់ទំនងល្អនាពេលអនាគតជាមួយកូរ៉េខាងត្បូង ឬយ៉ាងណា? លោកបន្ថែមថា រដ្ឋធានីសេអ៊ូល នឹងសម្រេចចិត្តលើការគាំទ្រអាវុធសម្រាប់អ៊ុយក្រែន ដោយផ្អែកលើរបៀបដែលកិច្ចព្រមព្រៀងយោធាថ្មីរវាងរដ្ឋធានីម៉ូស្គូ និងព្យុងយ៉ាងដំណើរការ។ លោក យ៉ុន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បានបង្កការគំរាមកំហែងដោយឡែក និងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ និងនៅអឺរ៉ុប។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img