27 C
Phnom Penh
Sunday, September 8, 2024

ប្រធានភូមិដំបូកកកោះ ភ្នំឃុំក្រាំងដីមាស និងក្រុមគ្រួសារពុលកំពត ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង លោកមេភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរនិងក្រុមគ្រួសារត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២៤ បន្ទាប់ពីសង្ស័យថាបានពុលត្រីកំពត ។

តាមការបញ្ជាក់ពីស្ត្រីម្នាក់ដែលក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ៤ខែកក្កដាឆ្នាំ ២០២៤ លោក ហ៊ុន ចន្ថា អាយុ៥៧ឆ្នាំ ជាមេភូមិដំបូកកោះ  ឃុំភ្នំក្រាំងដីមាស និងប្រពន្ធបានទៅទិញត្រីកំពតចំនួន ១គីឡូកន្លះពីអ្នកលក់មិនស្គាល់ឈ្មោះនៅខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំងព្រមទាំងទិញបន្លែមានសាឡាត់ស្រួយ ត្រសក់ ដឹងជីគ្រប់មុខ ហើយបានយកមកចំអិនធ្វើម្ហូបហូបជុំគ្នាជាមួយប្រពន្ធកូន កូនប្រសារ និងចៅ នៅវេលាម៉ោង ៦និង ១៥នាទីយប់ ដែលមានសមាជិកទាំងអស់ចំនួន១០នាក់ ។

ប្រភពដដែលបានបន្តថាក្រោយពីហូបកំពតនិងបន្លែ រួចហើយស្រាប់តែមានអាការៈ ស្ណឹកដៃ ស្ពឹកមាត់ ស្ពឹកជើង ក្រុមគ្រួសារជនរងគ្រោះបាន ខលទូរសព្ទទៅ មណ្ឌលសុខភាពឃុំស្វាយជ្រុំ ឈ្មោះលោកគ្រូពេទ្យឆាន ហើយពេទ្យប្រាប់វិញឲ្យដាក់ទឹកក្តៅ ក្រូចឆ្មា ផឹកសិនទៅបើមិនមានអាការៈធូស្រាល ទេចាំមកមណ្ឌលសុខភាព ។លុះនៅវេលាម៉ោង១០និង ១៥នាទីយប់ គ្រួសារ គាត់ក៏នាំគ្នាទៅព្យាបាលលោកគ្រូពេទ្យឆាន ហើយពេទ្យដាក់ សេរ៉ូមម្នាក់មួយកំប្លោក ។លុះម៉ោង ៥និង៣០ នាទីព្រឹកថ្ងៃទី ៥ ខែកក្កដា អាការៈនៅតែមិនបានធូរស្រាល ក៏សម្រេចចិត្តមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ 

ជនរងគ្រោះដែលមានអាការៈពុលកំពតមាន៥នាក់ ១ឈ្មោះ ហ៊ុន ចន្ថា ភេទប្រុស អាយុ ៥៧ ឆ្នាំជាមេភូមិ  .២ឈ្មោះ តុប អឿន ភេទស្រីអាយុ ៥៦ឆ្នាំត្រូវជាប្រពន្ធ .៣ ឈ្មោះហ៊ុន ចាន់ធី ភេទប្រុសអាយុ ៣៦ ឆ្នាំត្រូវជាកូន .៤ ឈ្មោះ ហ៊ុន ចាន់ធឿន ភេួប្រុសអាយុ ៣៤ឆ្នាំ ត្រូវជាកូន និង៥ ឈ្មោះ ចាន់ថា ដាណែត ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាចៅ ចំណែក៥នាក់ទៀតដែលមិនបានរៀបរាប់ឈ្មោះគឺមិនបានពុលអ្វីឡើយ។

លោកវេជ្ជបណ្ឌិត សុខ គង់ អនុប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាមកដល់ពេលនេះអ្នកជំងឺបានធូរស្រាលអស់ហើយ មិនមានអាការៈធ្ងន់ធ្ងរនោះទេ។ចំណែកការពុលទៀតសោតលោកមិនហ៊ានសន្មត់ថាបណ្តាលមកពីពុលកំពតឬក៏ពុលអ្វីនោះដែរ គ្រាន់តែដឹងថាអ្នកជំងឺមានអាការៈពុលអាហារហើយនិងតាមដានជាបន្តទៀត៕ពៅ សុខហ៊ាន

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img