27 C
Phnom Penh
Sunday, September 8, 2024

ប្រជាកសិករស្រុកកំពង់លែងបានទទួលការអនុញ្ញាតឲ្យបង្កបង្កើនផលស្រូវ លើដីតំបន់៣ មួយរដូវទៀត តែហាមទន្ទ្រាន្ដដីព្រៃនៅសេសសល់សូម្បីដើមឈើមួយដើម

ខេត្តកំពង់ឆ្នាំង ឯកឧត្តម ប៉ាន់ ខែមប៊ុនថន  រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេច បវរ អធិបតី ហ៊ុន ម៉ាណែត មានប្រសាសថា តបតាមចំណូមពររបស់បងប្អូនប្រជាកសិករ ក្នុងស្រុកកំពង់លែង និងដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះបងប្អូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបងប្អូនចូលបង្កបង្កើនផលលើដីតំបន់៣ មួយ រដូវកាលទៀត តែហាមទន្ទ្រាន្ដដីព្រៃនៅសេសសល់សូម្បីដើមឈើមួយដើម ។ មានប្រសាសន៍បែបនេះ ក្នុងពេល ឯកឧត្តម អមដំណើរ ជាមួយលោកជំទាវ កែ ចាន់មុន្នី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចុះជួបតែសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ  នៅសាលាឃុំច្រណូក ស្រុកកំពង់លែង នាព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៤។ 

ឯកឧត្តម បានបន្តថា កាលមុនបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ភាគច្រើនគឺ ប្រកបមុខរបរនេសាទត្រី ។ប៉ុន្តែក្រោយមកផលនេសាទបានធ្លាក់ចុះ បងប្អូនបានងាកមកកាប់ទន្ទ្រានព្រៃលិចទឹក យកដីធ្វើស្រែ ។ដូច្នេះហើយ មន្ទីរ ក្រសួងពាក់ព័ន្ធ ដែលមានភារកិច្ចការពារព្រៃលិចទឹក បានអនុវត្ត តាមតួនាទីរបស់ខ្លួន ក្នុងនោះមានទាំងអាជ្ញាធរដែនដីផងដែរ។ សូមបងប្អូនមុននឹងខឹង រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ស្រុក ត្រូវ យល់ចិត្តពួកគាត់ផង ពួកគាត់មានអំរែកធ្ងន់ណាស់។ បងប្អូនមួយគ្រួសារមានអម្រែកតែមួយគ្រួសារ ចុះទម្រាប់ថ្នាក់ស្រុក ថ្នាក់ខេត្ត ប្រមុខរាជរដ្ឋាភិបាលគឺមានអម្រែកច្រើនណាស់ សូមមេត្តាយោគយល់ពួកគាត់ផង ។វាជាកំហុសនិងបាបធ្ងន់ណាស់ នៅពេលដែលយើងយកអ្នកដែលបានជួយយើងធ្វើជាសត្រូវ។ច្បាស់ណាស់បងប្អូនប្រជាពលរដ្ឋចូលទៅកាប់ទន្ទ្រានយកដីព្រៃលិចទឹក គឺពុំមែនកាប់នឹងដៃទេ  សុទ្ធសឹងតែប្រើគ្រឿងចក្រ ដើម្បីបានដីទាំងនោះមកបង្ករបង្កើនផល។ ថ្ងៃនេះប្រសិនបើមិនមានការ យកចិត្តទុកដាក់ ពីអាជ្ញាធរឃុំ ស្រុក ខេត្ត ទេម្លេះសម ពុំមានវត្តមានរបស់ឯកឧត្តមចូលមកជួបសំណេះសំណាល ជាមួយបងប្អូនដែរ  ព្រោះរឿងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានដឹងដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីប៉ុន្មានថ្ងៃមុនហើយបានចាត់ឲ្យឯកឧត្តមមកថ្ងៃនេះ ដើម្បីសម្របសម្រួល ជាមួយបងប្អូនប្រជាពលរដ្ឋ ព្រោះសម្ដេចមានមនោសញ្ចេតនា ជ្រាលជ្រៅ និងចិត្តទុកដាក់ចំពោះបងប្អូនខ្លាំងណាស់។

ឯកឧត្តម បានបញ្ជាក់ថាបើបងប្អូនពិតជាចង់បង្កើនផលលើដីតំបន់៣ ដែលធ្លាប់ធ្វើពីមុនមក មែន ចាប់ពីថ្ងៃ ពុធ ខានស្អែកនេះទៅ ត្រូវមកដាក់ពាក្យស្មើសុំនៅសាលាឃុំ ហើយធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវច្បាស់លាស់ មិនអាចមួយរដូវហើយមួយរដូវទៀតនោះទេ។ ជាមួយគ្នានេះអាជ្ញាធរខេត្ត ស្រុក ឃុំ ទៅយកចិត្តទឹកដាក់លើពាក្យស្មើសុំរបស់បងប្អូនប្រជាពលរដ្ឋពិតប្រាកដ ហាមមានលំហូរចូលពីខេត្តដទៃ មកទន្រ្ទានយកដីបន្តទៀត។

ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីសំណាល និងដោះស្រាយសំណូមពររបស់ពួកគាត់ មានក្តីរីករាយ ក្រៃលែងនៅពេលទទួលបានការអនុញ្ញាត្តិបែបនេះ ហើយបានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល អរគុណ អភិបាលខេត្ត អភិបាលស្រុក ដែលបានអនុញ្ញាត្តិឱ្យពួកគាត់ធ្វើស្រែបានមួយរដូវទៀត៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img