27 C
Phnom Penh
Sunday, September 8, 2024

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាំចេញទំនិញ បានជាង ១,៦ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣

ការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅឆ្នាំ២០២៣ សម្រេចបានប្រមាណជាង ១,៦ពាន់លាន ដុល្លារ កើនឡើង ២០% បើធៀបនឹងឆ្នាំ ២០២២។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅថ្ងៃទី ២៦ មករានេះ។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ក្រុម ភ្នំពេញ toal croup Phnom Pe ការនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង មានការកើនឡើងទ្វេដង ពោលគឺពីតម្លៃ ៣១៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១។ ទំហំនៃការនាំចេញ បានកើនឡើងទ្វេដងបន្ថែមទៀត ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ បន្ទាប់ប៉ុណ្ណោះ គឺកើនដល់ទៅ ១,៣៤៦លានដុល្លារ ក្នុង ឆ្នាំ២០២២។

កំណើននៃការនាំចេញដ៏ខ្លាំងនេះ ដោយសារការ ពង្រីក និងការរីកចម្រើនជាលំដាប់ នៃផលិតកម្មរបស់អ្នកវិនិយោគ ទាំងអស់ ជាពិសេសនៅក្នងវិស័យអគ្គិសនី និងអេឡិចត្រូនិច និង វិស័យគ្រឿងបង្គំរថយន្ត ជាដើម។តម្លៃនៃការនាំចេញពីវិស័យអគ្គិសនី និងអេឡិចត្រូនិក បានកើនឡើង៧១% ពី ២៣៤លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ ៣៩៩លាន ដុល្លារក្នុងឆ្នាំ២០២៣។ ចំណែកវិស័យគ្រឿងបង្គំរថយន្ត បានកើនឡើងកាន់តែច្រើន គឺ១៥៦% ពីតម្ល ១១៣លាន ដុល្លារ ក្នុងឆ្នាំ២០១៩ ដល់២៨៩លានដុល្លារ ក្នុងឆ្នាំ ២០២៣។

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img