27 C
Phnom Penh
Sunday, September 8, 2024

តុលាការធម្មនុញ្ញថៃ កំណត់យកថ្ងៃទី៧ ខែសីហា ដើម្បីសម្រេចរំលាយ ឬក៏មិនរំលាយ គណបក្សប្រឆាំង Move Forward

នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បាននិយាយថា ខ្លួន នឹងចេញសេចក្តីសម្រេចនៅថ្ងៃទី៧ ខែសីហា ខាងមុខ ថាតើត្រូវឬមិនត្រូវរំលាយ គណបក្សប្រឆាំងធំជាងគេ_ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងបំផុតមួយស្តីពីការការពារប្រឆាំងការប្រមាថ៌ព្រះមហាក្សត្រ។ តុលាការធម្មនុញ្ញថៃ បានឱ្យដឹងថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ហើយ ដើម្បីធ្វើការសម្រេចចិត្តលើ សំណុំរឿងរំលាយបក្ស Move Forward។ សេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញថៃ បានបញ្ជាក់ដូច្នេះថា «តុលាការនឹងធ្វើការពិចារណាហើយសម្រេចចិត្ត នៅថ្ងៃទី៧ ខែសីហា នាវេលាម៉ោង៩៖៣០នាទីព្រឹក រួចប្រកាសសាលក្រម នាម៉ោង៣៖០០នាទីរសៀល»។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img