27 C
Phnom Penh
Sunday, September 8, 2024

លោកដូណាល់ ត្រាំ រងការបាញ់ប្រហារ

លោក ដូណាល់ ត្រាំ បានរងរបួសបន្ទាប់ពីការបាញ់ប្រហារ ដោយគេឃើញឈាមនៅផ្ទៃមុខរបស់លោក។ លោក ត្រាំ ត្រូវបានកងអង្គរក្សប្រញាប់ប្រញាល់នាំខ្លួនចុះពីលើឆាក បន្ទាប់ពីសំឡេងផ្ទុះខ្លាំងៗត្រូវបានគេឮ ហើយគាត់បានដួលទៅលើដី នៅពេលចាប់ផ្តើមការប្រមូលផ្តុំគ្នានៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីយប់ថ្ងៃសៅរ៍។

ភ្នាក់ងារសម្ងាត់បាននិយាយថាបច្ចុប្បន្ន លោក ត្រាំ មានសុវត្ថិភាព និងស្ថិតក្រោមវិធានការការពារ។ អ្នកនាំពាក្យបាននិយាយថា លោក ត្រាំ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ហើយបានចាត់ទុកឧបទ្ទវហេតុនេះថាជា “ទង្វើដ៏សាហាវយង់ឃ្នង” ប៉ុន្តែព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនៅមានតិចតួចនៅឡើយ។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីថ្ងៃដ៏មមាញឹកនៃយុទ្ធនាការស្វែងរកសំឡេងគាំទ្រ សម្រាប់ទាំងលោក ត្រាំ និងលោក បៃដិន ក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤៕ 

ប្រភព:CNN

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img