27 C
Phnom Penh
Sunday, September 8, 2024

ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជារក្សាបានអត្រា ៥,៥% ខណៈឆ្នាំ២០២៤ ព្យាករណ៍ថាបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤%

ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្ដាលរបស់ ប្រទេសកម្ពុជា, នាថ្មីៗនេះ បានបង្ហាញរបាយការណ៍ នៃវឌ្ឍនភាព ម៉ាក្រូ សេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ រួមជាមួយទស្សន វិស័យឆ្នាំ២០២៤, ក្នុងនោះសម្រាប់ស្ថានភាពឆ្នាំ ២០២៣ កម្ពុជា កំណើន សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា បន្តងើបឡើងក្នុងអត ៥,៥% ខណៈសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២៤ បានព្យាករណ៍ បន្តងើប ឡើងបន្ថែមទៀត ក្នុងរង្វង់ ៦,៤ % ដោយគាំទ្រជាចម្បង នៃការកើនឡើងវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល ស្រប ពេល សេដ្ឋកិច្ចពិភពលោក ត្រូវបានមូល និធិរូបិយវត្ថុអន្តរជាតិព្យាករថា មានកំណើន ៣% ទាបជាងឆ្នាំ២០២២ (៣,៥%)។

ទាក់ទិនកំណើនសេដ្ឋកិច្ចនេះ, នៅក្នុងឆ្នាំ ២០២៣ បានគាំទ្រជា ចម្បងដោយកំណើនវិស័យទេសចរណ៏ និងផលិតផលកម្មន្ត្រ សាលមិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរ, សំណង់, អចលនទ្រព្យ, និងកសិកម្មមានកំណើនទាប ខណៈដែល វិស័យ ទេសចរណ៍បានកើនឡើងជាលំដាប់ និងបានរួមចំណែក ជំរុញការងើបឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលពាក់ព័ន្ធដូចជា៖ ការដឹកជញ្ជូន, ពាណិជ្ជកម្ម, និងទូរគមនាគមន៍ ជាដើម។

ជាក់ស្ដែងការនាំចេញផលិតផលមិនមែនកាត់ដេរដូចជា៖ គ្រឿងអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត និង បន្ទះសូឡា ទទួលបានកំណើនល្អ ស្របពេលការនាំចេញសម្លៀកបំពាក់ និងស្បែកជើង បានទទួល ផលប៉ះពាល់ពីការធ្លាក់ ចុះ នៃតម្រូវការប្រទេសដៃគូពាណិជ្ជកម្មចម្បងៗ ជាពិសេសសហភាពអឺរ៉ុបនិង សហរដ្ឋអាមេរិក។

ចំណែកសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៤ នេះ នៅពេលដែលភាពមិនប្រាកដប្រជាមានកម្រិតខ្ពស់នៅឡើយ ដោយសារហានិភ័យ នៃការបន្តអូសបន្លាយវិបត្តិ ភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួននៅឆ្នាំ ២០២៤ សេដ្ឋកិច្ច ពិភពលោក ត្រូវបានព្យាករថា នឹងបន្តថមថយបន្តិចថែមទៀតធៀបនឹងឆ្នាំ ២០២៣។ ចំពោះនៅកម្ពុជា_សេដ្ឋកិច្ចត្រូវ បានរំពឹងដោយ សុទិដ្ឋិនិយមថា នឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើង នៃវិស័យ ទេសចរណ៍ និង់វិស័យកម្មន្តសាល។ ខណៈវិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើង នៃស្ថានភាព ទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រដល់វិស័យនេះ, តាមរយៈការ អនុវត្តច្បាប់ វិនិយោគថ្មី វិស័យកម្មន្តសាល ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេសផលិតផល កម្មន្តសាលមិនមែន កាត់ដេរ ហើយវិស័យកាត់ដេររំពឹងថា នឹងងើបឡើងជាលំដាប់។


ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img