27 C
Phnom Penh
Sunday, September 8, 2024

ឃាត់ខ្លួនមេ និងមេរងនគរបាលការិយាល័យគ្រឿងញៀនស្ទឹងត្រែង៣នាក់ ពាក់ពន្ធ័ចោរឆ្លើយដាក់បញ្ជូនចូលពន្ធនាគារ

ស្ទឹងត្រែង៖ កម្លាំងប៉េអឹមបានចាប់ខ្លួនលោក ចែម ផានិត នាយការិល័យប្រឆាំងគ្រឿងញៀនខេត្តនិងនាយរងនគរបាលការិយាល័យគ្រឿងញៀនស្ទឹងត្រែង២នាក់ ទៀត ដកហូតបានគ្រឿងញៀនមួយចំនួន ប្រាក់ដុល្លាអាម៉េរិកសុទ្ធ៤ម៉ឹន និងប្រាក់ដុល្លាក្លែងក្លាយជាង១៧ម៉ឺន។

កម្លាំងកងរាជអាវុធបានចុះប្រតិបត្តិការកាលពីរសៀលថ្ងៃទី២១កក្តដា ២០២៤ឡោមព័ទ្ធផ្ទះនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ស្ថិតនៅផ្លូវទំនប់បេតុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

យោងតាមព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ករណីកម្លាំកងរាជអាវុធហត្ថចុះឡោមព័ទ្ធនិងឃាត់ខ្លួនប្រធានការិយាល័យគ្រឿងញៀននៅគ្រានោះគឺយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យក្នុងករណីលួចនិងកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន។ ចម្លើយសារភាពទាំងនោះក៏មានការពាក់ព័ន្ធអនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ចំនួនពីរនាក់ថែមទៀតផង។ បន្ទាប់ការឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានពីរនាក់ផ្សេងទៀតកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស។

ក្រោយការស៊ើបអង្កេតកម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធានការិយាល័យចំនួនពីររូបទៀតទៅតុលាការហើយព្រះរាជអាជ្ញាក៏បានចោទប្រកាន់និងបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារ។

លោក អូត ស៊ីវត្ថា ស្នងនគរបាលខេត្តស្ទឹងត្រែងបាននិយាយតាមប្រព័ន្ធតេឡេក្រាមប្រាប់សារព័ត៌មានកាលពីព្រឹកថ្ងៃទី២៤កក្តដា២០២៤នេះថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើងដែលវាប្រើប្រាស់គ្រឿងញៀនទេបើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិតអាហ្នឹងធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ។

លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ២៤ កក្តដា ២០២៤នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញានិងចៅក្រមបានចោទប្រកាន់រួចរាល់និងចេញដីកាឃុំខ្លួនរួចហើយ។ ចំណែកវត្ថុតាងរឹបអូសរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ)ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១៧៨.១០០ដុល្លារ(ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា)គ្រឿងគៀនចំនួន៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿងរថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img