28 C
Phnom Penh
Tuesday, September 17, 2024

ករណីក្មេងប្រុសលង់ទឹកចំណុច:ផ្ទះជនរងគ្រោះ ស្ទឹងក្រោយវត្តខ្ពបអណ្តែតហៅវត្តក្របៅ ភូមិអាចម៍សង្កាត់កំពង់សំណាញ់ក្រុងខ្មៅ

(ខេត្តកណ្តាល)
ម៉ោង៩:១០នាទី
ថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៤។
ជនរងគ្រោះ‌១នាក់÷
ឈ្មោះ គៀង ថារី ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤”ក” នៃសាលាបឋមសិក្សាក្របៅ
សព្វថ្ងៃរស់នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ស្លាកស្នាមៈវត្ថុតាង
ស្បែកជើងផ្ទាត់ពណ៌ខៀវមួយគូរ
បើតាមសមត្ថកិច្ចបានឱ្យដឹងថា


នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នៅវេលាម៉ោង៩និង១០នាទី តាមបទបញ្ជាលោកអធិការ ក្រុងតាខ្មៅ បានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះទៅពិនិត្យករណីក្មេងប្រុសលង់ទឹក បានអោយកម្លាំងចុះមកដល់កន្លែងកើតហេតុ។ សមត្ថកិច្ចបន្តថា!
តាមការបំភ្លឺរបស់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនិងបានអោយដឹងថា:នៅថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២៤ វេលាម៉ោង៩និង១០នាទី ជនរងគ្រោះបានចេញលេងហើយបានដើរមកក្រោយ សាលាឆាន់ហើយបាចុះតាមជម្រាលថ្មមាត់ស្ទឹងដោយបានដោះស្បែកដាក់នៅក្បែរមាត់ទឹក ហើយបានចាប់កូនត្រីតូចៗដែលហែលមកក្បែរច្រាំងថ្ម ពេលនោះរអិលជើងក៏ធ្លាក់ចូលទឹកហើយលង់តែបាត់តែម្តងបន្ទាប់មកប្រជាពលរដ្ឋដែលឃើញបានស្រែកនាំគ្នាអោយជួយដែលចេះហែលទឹក អោយចុះជួយពេលនោះ បាននាំគ្នាចុះរាវរកជនរងគ្រោះដល់ម៉ោង១០និង៤០នាទីថ្ងៃខែដដែល ទើបរាវរកសពជនរងគ្រោះឃើញ បានស្រង់ឡើងលើគោក ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ។


ការពិនិត្យកន្លែងកើតហេតុនិងស្រាវជ្រាវ:
ស្ថានភាពកន្លែងកើតហេតុ
កន្លែងកើតហេតុ ស្ទឹងក្រោយវត្តខ្ពបអណ្តែត ហៅវត្តក្របៅ ស្ថិតនៅអាចម៍ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល ទឹកស្ទឹងមានជំរៅជ្រៅ ជើងទេសណ្តរស្ទឹងធ្វើអំពីថ្មបេតុង។
ការពិនិត្យសាកសព÷
សាកសព ខ្លួនមានដី ពោះមានទឹក ដងខ្លួន អវះយវះក្រៅពីនិងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក។
សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img