27 C
Phnom Penh
Sunday, September 8, 2024

កងរាជអាវុហត្ថឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់ ខណៈកំពុងដើរល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុហត្ថឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី០២នាក់ ខណៈកំពុងដើរល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។

ជនសង្ស័យទាំងពីរនាក់ ខាងលើ ១.ឈ្មោះ ចៅ ផល្លី ហៅប៉េងប៉ោង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ២.ឈ្មោះ មឿង សេងហៀង ហៅកាន់ ភេទប្រុស អាយុ 24ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាមូលដ្ឋានការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី04 ខែកក្ដដា ឆ្នាំ2024 ខណៈ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះល្បាត ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋដូចសព្វមួយដង ក៏ប្រទះឃើញជនសង្ស័យប្រុស.ស្រី02 នាក់ ឈរទំនងដូច កំពុងចង់ធ្វើសកម្មលិបលរនៅចំណុចភូមិអរជ្រៅ  សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក៏ចុះសួរនាំ ឆែកឃើញ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន២៧កូនថង់កិប ទម្ងន់1.49 ក្រាម គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០១ថង់កិប ស្មើនឹង ១៧គ្រាប់ ទម្ងន់ ២.29 ក្រាម។ 

លោក បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូញទៅកាន់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img