27 C
Phnom Penh
Sunday, September 8, 2024

អាសូរលោកយាយអាយុ ៦៧ ឆ្នាំត្រូវ គោយន្តកែច្នៃដឹកម៉ាស៊ីនកិនស្រូវ ចល័កបុកពីក្រោយ បណ្ដាលឱ្យស្លាប់

ខេត្តកំពង់ឆាំ្នង លោកយាយអាយុ ឆ្នាំ៦៧ម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវរថយន្តកែច្នៃដឹកម៉ាស៊ីនកិនស្រូវចល័តបុកពីក្រោយ នៅពីវេលាម៉ោង ៨ និង១០ នាទីព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០២៣ ខណៈដែលអ្នកបើកបរគោយន្តកែឆ្នៃ ដើរកិនចល័ត បើកបរមិនប្រយ័ត្ន ជ្រុលទៅបុកលោកយាយឈរនៅចិញ្ចើមផ្លូវ។

លោក កេត យ៉ុង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ មុនពេលកើតហេតុ មានគោយន្តកែឆ្នៃ ដើរកិនចល័តមួយគ្រឿង បើកបរដោយបុរសឈ្មោះ ឌុច សៅលី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំង ស្រង៉ែ ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ បានបើកតាមបណ្តោយផ្លូវលំ ពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានគេចនិងរ៉ឺម៉កម៉ូតូ១គ្រឿង ដែលមកច្រាស់ទិសគ្នាហើយក៏ជ្រុលទៅបុក លោកយាយ កែ ចិន អាយុ ៦៧ឆ្នាំ មានទីលំនៅភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ដែលកំពុងឈរនៅអែបចិញ្ចើមផ្លូវខាងស្តាំដៃ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធម្ម។ ចំណែកគោយន្តកែឆ្នៃក្រោយបុកលោកយាយហើយ បានជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់ទីកន្លែងដែលបង្ករគ្រោះថ្នាក់ ធ្វើការវាស់វែង នឹងបានឃាត់ខ្លួន អ្នកបើកគោយន្តកែច្នៃដឹកម៉ាស៊ីនកិនស្រូវចល័ត ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ចំណែកសពលោកយាយរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ថា គឺបង្ករឡើងដោយអ្នកបើកបរគោយន្តកែឆ្នៃដើរកិនស្រូវចល័ត បើកបរ ខ្វះការប្រុងប្រយ័ត្នមិនបង្អង់ល្បឿន ពេលមានឧបស័គ្គមកពីមុខ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img