27 C
Phnom Penh
Sunday, September 8, 2024

អាជ្ញាធរស្រុកបង្កើតផ្សារក្រមួន បន្ទាប់ពីបិទខ្ទប់ផ្សារបន្ទាយស្រី ដែលមានការឆ្លងរីករាលដាលមេរោគ កូវីដ១៩

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី បានសម្រេចបង្កើតផ្សារ ”ក្រមួន” មួយជាបណ្តោះអាសន្ន សម្រាប់ឲ្យអាជីវករលក់បន្លែ ត្រី សាច់ អាចលក់ដូរដោះស្រាយការលំបាក ក្នុងគ្រាដែលទីតាំងផ្សារបន្ទាយស្រី របស់ពួកគាត់ត្រូវបានអាជ្ញាធរបិទខ្ទប់ ដោយសារតែមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។

អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានឲ្យដឹងថា ផ្សារក្រមួននេះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលមានតូបប្រមាណជា២០តូបដោយអនុញ្ញាតឲ្យលក់តែមុខទំនិញចាំបាច់មួយចំនួនដូចជាបន្លែ ត្រី សាច់ ប៉ុណ្ណោះ។ លោកថា ការបង្កើតផ្សារនេះឡើងក្នុងទំហំនេះ វាមានភាពងាយស្រួលក្នុងការគ្រប់គ្រង ហើយក៏ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរកទិញបន្លែត្រីសាច់ បន្ទាប់ពីផ្សារបន្ទាយស្រី ត្រូវបានបិទខ្ទប់កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបថាផ្សារបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ផ្សារនេះ មានអាជីវករលក់ដូរប្រមាណ២០០នាក់។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរស្រុក បានសម្រេចបិទផ្សារនេះ ដោយសាររកឃើញអាជីវករក្នុងផ្សារចំនួន២៤នាក់ បានឆ្លងមេរោគកូវី១៩  ហើយបន្តដល់៤៧នាក់ ត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា នេះ។

បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី២៤ ខែកញ្ញានេះ ទូទាំងស្រុកបន្ទាយស្រី មានអ្នកឆ្លងមេរោគនេះ ចំនួន២១៧នាក់ ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្នុងភូមិសាស្ត្រស្រុកទាំងមូល នៅអាចរក្សាការគ្រប់គ្រងបាន ដោយមិនទាន់ធ្លាក់ដល់ចំណុចកំណត់ដំបន់ហានិភ័យនៅឡើយទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img