27 C
Phnom Penh
Sunday, September 8, 2024

អាជ្ញាធរជាតិអប្សរា ស្ថាបនាស្ពានផ្លូវសម្រាប់ជិះកង់ចំនួន០២ទីតាំង ក្នុងតំបន់រមណីយដ្ឋានអង្គរ

ស្តាប់អត្ថបទជាសម្លេង

សៀមរាប៖ អាជ្ញាធរជាតិអប្សរាកំពុងស្ថាបនាស្ពាន នៅលើផ្លូវសម្រាប់ជិះកង់ចំនួន០២ទីតាំង  ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា និងអ្នកនិយមមធ្យោបាយធ្វើដំណើរដោយកង់។

ដំណើរការសាងសង់ស្ពានលើកំណាត់ផ្លូវសម្រាប់អ្នកជិះកង់ ជាប្រភេទបេតុងចំនួន០២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងនោះ ស្ពានទី០១ មានប្រវែង ១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ រីឯស្ពានទី០២ មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយពេលបញ្ចប់ការសាងសង់ស្ពាន លើកំណាត់ផ្លូវសម្រាប់អ្នកជិះកង់ទាំងពីរខ្សែរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា និងអ្នកនិយមមធ្យោបាយធ្វើដំណើរដោយការជិះកង់ ជាពិសេសសម្រួលដល់ការធ្វើដំណើរររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើម៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img