27 C
Phnom Penh
Sunday, September 8, 2024

ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តឡើងដល់់កម្ពស់ជាង១១ម៉ែត្រ

ស្តាប់អត្ថបទជាសំឡេង

កំពង់ចាម៖   នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានបន្តឡើងបន្ថែមទៀតដល់កម្ពស់១១,៨៦ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកឡើង០,១២ម៉ែត្រ ហើយកម្ពស់ទឹកនាពេលនេះ បើធៀបទៅនឹងឆ្នាំ២០២០ ទឹកមានកម្ពស់ត្រឹម៨,៨៤ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម។

ដោយឡែក បើយោងតាមព្យាការណ៍របស់ក្រសួងធនធានទឹកវិញ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម នឹងបន្តស្រកចុះ៣ថ្ងៃ ជាប់គ្នា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ។

 ពាក់ព័ន្ធទៅនឹងស្ថានភាពកម្ពស់ទឹកទន្លេមេគង្គនេះ គេសង្កេតឃើញមានប្រភេទសំរាមជាប្រភេទថង់ប្លាស្ទិក ដបទឹកសុទ្ធ វត្ថុធ្វើពី ស្នោ និងសំរាមជាច្រើនប្រភេទទៀត លាយឡំគ្នាបានអណ្តែតនៅលើផ្ទៃទឹកទន្លេ ដោយមិនដឹង ចេញពីប្រភពណាច្បាស់លាស់។ ហើយសម្រាប់ផ្ទះប្រជាពលរដ្ឋ និងអាហារដ្ឋានមួយចំនួន ដែលសង់នៅតាមច្រាំងមាត់ទន្លេ ក៏សង្កេតឃើញមានសំរាមជាច្រើនផងដែរ ដូចនេះដើម្បីចូលរួម សំអាតបរិស្ថានអនាម័យនៅក្នុងទន្លេ និងមេត្តាបញ្ឈប់ ការចោលសំរាមពាសវាលពាសកាល ដែលនាំឱ្យប៉ះពាល់ដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងការស់នៅរសប់មច្ឆជាតិជាដើម។

ទន្ទឹមនឹងនេះដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានក្មេងតូចៗ សូមយកចិត្តទុកដាក់ ធ្វើយ៉ាងណាកុំក្មេងៗ ចុះលេងទឹកទន្លេ បណ្តាលឱ្យលង់ទឹកបាត់បង់ជីវិត ដោយមិនបានដឹង និងការពារពីសត្វអាសិរ្ពិស ទាំងឡាយផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img