27 C
Phnom Penh
Sunday, September 8, 2024

សត្វស្មោញគឺ ជាសត្វបក្សីកវែង វាមានលក្ខណៈ ពិេសសចេះមុជទឹក ហែលទឹកអាចមើលទៅច្រឡំជាសត្វពស់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ សត្វស្មោញ គឺជាបក្សីមួយប្រភេទ ដែលមានលក្ខណៈពិសេសអាចហែល និងមុជទឹកមើលទៅដូចជាសត្វពស់ ដោយសារ វាមានកវែង ចំពុះស្រួចដូចដាវ សំបុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ 

សត្វប្រភេទនេះច្រើនរស់នៅតាមតំបន់ បឹង វាលភក់ និងទន្លេធំៗ។ ដោយគេសង្គេតឃើញមានវត្តមានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងតំបន់តូចមួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា។ ចំពោះជីវសាស្ត្ររស់នៅវិញបក្សីនេះពូកែមុជទឹកចាប់ត្រីជាអាហារ ព្រមទាំងធ្វើការបន្តពូជចាប់ពីខែមិថុនាដល់ខែមីនា និងមានពងចំនួនចន្លោះពី៤ទៅ៦ពង ក្នុងមួយរដូវបន្តពូជ។

បច្ចុប្បន្នគម្រោង USAID ព្រៃឡង់បៃតង កំពុងធ្វើការជាមួយប្រជាសហគមន៍ និងអ្នកភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារសត្វនេះក៏ដូចជាសត្វដែលរងគ្រោះជិតផុតពូជទាំងអស់ស្ថិតនៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img