34 C
Phnom Penh
Saturday, September 7, 2024

ភ្លើងផ្ទុះនៅឥណ្ឌូនេស៊ី អាជ្ញាធរបារម្ភពីសុវត្ថិភាព និងសុខភាពប្រជាជនភ្នំភ្លើងសកម្មមួយមានទីតាំងស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី

នៅថ្ងៃអាទិត្យទី២៨ ខែមេសា បានផ្ទះឡើង និងបានជះកំទេចកំទីផេះភ្នំភ្លើងក្នុងចម្ងាយជាង ៣គីឡូម៉ែត្រទៅលើផ្ទៃមេឃ ហើយជំរុញមន្ត្រីព្រមានប្រជាជនឱ្យភៀសខ្លួនទៅឆ្ងាយ និងប្រយ័ត្នសុខភាព។ ភ្នំភ្លើង Ibu ស្ថិត នៅលើកោះ Halmahera នៃខេត្ត North Maluku បានផ្ទះឡើងនៅម៉ោង ១២និង៣៧នាទីព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដោយវាបានបង្កើតជាផ្សែងខ្មៅយ៉ាងក្រាស់ និងកំទេចកំទីផេះនៅភាគខាងលិចនៃកំពូលភ្នំ។
មន្ត្រីនៅប៉ុស្តិ៍ត្រួតពិនិត្យភ្នំ Ibu ឈ្មោះ Axl Roeroe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យថា ការផ្ទុះនេះមានរយៈពេលជាង ៣នាទី ហើយកទ្ទេចកំទីផេះបានហោះឡើងទៅលើផ្ទៃមេឃក្នុងកម្ពស់ជាង ៣.៥គីឡូម៉ែត្រ ពីលើកំពូលភ្នំ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img