ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ លោក ឈិត គឹមយាត អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការរៀបចំ អាយប៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំ អាយប៉ា នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានលើកយករបៀបវារៈ ចំនួន១៦ មកជជែកពិភាក្សាគ្នា ៖
១- សេចក្តីព្រាងសេចក្តីសម្រេចលើរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០-២០២១
២- សេចក្តីព្រាងសេចក្តីសម្រេចលើការអនុញ្ញាតឱ្យប្រើមូលនិធិពិសេសសម្រាប់ចំណាយ ក្នុងការជួយដល់ការបែងចែកថ្លៃសេវាផ្សេងៗ នៃទីតាំងថ្មីរបស់លេខាធិការដ្ឋានអាយប៉ា និងសម្រាប់ ការកែសម្រួលផ្នែកតូចមួយនៅក្នុងប្រាក់ខែបុគ្គលិក ដើម្បីជ្រើសរើសមន្ត្រីថ្មីនៃលេខាធិការដ្ឋានអាយប៉ា
៣- សេចក្តីព្រាងសេចក្តីសម្រេចលើការព្យាករណ៍ថវិកាឆ្នាំ២០២១-២០២២ ។
៤- សេចក្តីព្រាងសេចក្តីសម្រេចលើ របាយការណ៍ប្រចាំឆ្នាំរបស់លេខាធិការដ្ឋានឆ្នាំ២០២០- ២០២១
៥- សេចក្តីព្រាងសេចក្តីសម្រេចលើការទទួល ស្គាល់សភាអ៊ុយក្រែន ជាអ្នកសង្កេតការណ៍អាយប៉ា
៦- សេចក្តីព្រាងសេចក្តីសម្រេចលើការទទួល ស្គាល់ សភាប៉ាហ្គីស្ដានជាអ្នកសង្កេតការណ៍ អាយប៉ា
៧- សេចក្តីព្រាងសេចក្តីសម្រេចលើការទទួលស្គាល់សភាហ្ស៊កហ្ស៊ី ជាអ្នកសង្កេតការណ៍ អាយប៉ា
៨- សេចក្តីព្រាងសេចក្តីសម្រេចលើការធ្វើវិសោធនកម្ម លក្ខន្តិកៈអាយប៉ា
៩- សេចក្តីព្រាងសេចក្តីសម្រេចលើគោលការណ៍ណែនាំ និងនីតិវិធីសម្រាប់ការធ្វើជាម្ចាស់ផ្ទះមហា សន្និបាតអាយប៉ា
១០- សេចក្តីព្រាងសេចក្តីសម្រេចលើគោលការណ៍ ណែនាំនិងនីតិវិធី នៃការសន្ទនាអាយប៉ា- អាស៊ាន
១១- សេចក្តីព្រាងសេចក្តីសម្រេចលើវិធាន និងនីតិវិធីរបស់សមាជិកសភាវ័យក្មេងអាយប៉ា
១២- សេចក្តីព្រាងសេចក្តីសម្រេចលើការបង្កើតការសន្ទនាអាយប៉ា និងសភាអ៊ឺរ៉ុប
១៣- សេចក្តីព្រាងសេចក្តីសម្រេចលើការផ្តល់ពានរង្វាន់កិត្តិយសអាយប៉ា ជូនលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប
១៤- សេចក្តីព្រាងសេចក្តីសម្រេចលើការផ្តល់ពានរង្វាន់កិត្តិយសអាយប៉ា ជូនលោកបណ្ឌិត FADLI ZON
១៥- សេចក្តីព្រាងសេចក្តីសម្រេចលើការកោតសរសើរចំពោះប្រធានអាយប៉ា
១៦- សេចក្តីព្រាងសេចក្តីសម្រេចលើកាលបរិច្ឆេទ និងទីកន្លែងនៃមហាសន្និបាតអាយប៉ាលើកទី៤៣។
សូមបញ្ជាក់ថា៖ នៅល្ងាចថ្ងៃទី២៥ខែសីហានេះ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស ឃោសនាការ ព័ត៌មាននៃរដ្ឋសភា នឹងធ្វើសន្និសីទកាសែតបង្ហាញលទ្ធផលប្រជុំអាយប៉ាលើកទី៤២រៀបចំដោយរដ្ឋសភាប្រទេសព្រុយណេ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News