27 C
Phnom Penh
Sunday, September 8, 2024

បេឡារុស កំពុងពង្រឹងសមត្ថភាពកងកម្លាំងយោធារួមជាមួយរុស្ស៊ី

(មីនស្ក៍)៖ ក្រសួងការពារជាតិនៃប្រទេសបេឡារុស បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា កងកម្លាំងការពារដែនអាកាសរួមរុស្ស៊ី-បេឡារុស កំពុងត្រូវបានពង្រឹងជាមួយការបង្កើន ចំនួនកងទ័ព និងអាវុធ ខណៈអង្គភាពមីស៊ីលថ្មីមួយត្រូវបានដាក់ឱ្យទទួលភារកិច្ចប្រយុទ្ធ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Guardian នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

អ៊ុយក្រែនធ្លាប់បានព្រមានម្តងហើយម្តងទៀតថា លោក ពូទីន អាចព្យាយាមប្រើទឹកដីបេឡារុស ដើម្បីបើកការឈ្លានពានថ្មី មកលើអ៊ុយក្រែនចេញពីភាគខាងជើង។ ក្រសួងការពារជាតិបេឡារុស បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ខ្លីមួយថា «អង្គភាពមីស៊ីលប្រឆាំងយន្តហោះចម្បាំង ត្រូវបានដាក់ពង្រាយទៅដល់តំបន់ដែលបានកំណត់ រួចជាស្រេច ដើម្បីទទួលភារកិច្ចប្រយុទ្ធ»។ រុស្ស៉ី និងបេឡារុស គ្រោងក៏នឹងធ្វើសមយុទ្ធតាមផ្លូវអាកាសរួមគ្នាលើកទី២ នៅក្នុងពាក់កណ្តាលខែមករា ដោយចាប់ផ្តើមពី ថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា បេឡារុស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី ហើយបានអនុញ្ញាតឱ្យប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រើប្រាស់ទឹកដីរបស់ខ្លួនជាកន្លែងបើកដំណើរការមួយ សម្រាប់ក្រុមយោធារុស្ស៉ីបើកលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img