30 C
Phnom Penh
Sunday, September 8, 2024

ទៀតហើយ! បង្ក្រាប សាច់ ជ្រូក និង គ្រឿងក្នុង ខូចគុណភាពចំនួន ១,៥តោន ដែលនាំចូលពីថៃ តាមច្រកស្រុកម៉ាឡៃ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ សាច់ជ្រូក  និងគ្រឿងក្នុង ជ្រូក  ប្រមាណជា ១៥០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ  សហការណ៍ជាមួយកម្លាំងយោធាសឹករង ស្រុកម៉ាឡៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅលើដងផ្លូវលំមួយជិត បន្ទាត់ព្រំដែន ស្ថិតនៅក្នុងភូមិសន្តិភាព  ឃុំទួលពង្រ ស្រុកម៉ា ឡៃ ដោយសង្ស័យខូចគុណភាព  និងមានលាយសារធាតុគីមី។

សាច់ និងគ្រឿងក្នុងជ្រូកចម្រុះដ៏ច្រើន  និងមានគ្រោះថ្នាក់នេះ  មន្ត្រីជំនាញចាប់ស្ទាក់លើរថយន្ត១គ្រឿង ដោយក្នុងនោះមាន ចំនួន ៣០កេសស្នា ដែលក្នុង១កេសមានទម្ងន់  ៥០គីឡូក្រាម និងសរុបចំនួន  ១៥០០គីឡូក្រាម។  ក្នុងករណីនេះ  ក្រោយឃាត់បាន  មិនមានជនណាម្នាក់ចេញមុខទទួលខុសត្រូវឡើយ ខណៈអ្នកបើកបររថយន្តដឹកសាច់ និងគ្រឿងក្នុង បានឆ្លើយបែបដោះសារថា ខ្លួនគ្រាន់តែស៊ីឈ្នួលដឹកឱ្យគេ  និងមិនស្គាល់ម្ចាស់  ហើយថាសាច់ទាំងនេះគ្រោងដឹកទៅកាន់ខេត្តបាត់ដំបង។

ពាក់ព័ន្ធករណីនេះ  លោក  ហ៊ុយ ទូច ប្រធានការិយាផលិតកម្ម និងបសុព្យាបាល  នៃមន្ទីរកសិកម្មខេត្ត  បានឱ្យដឹងថា  ខាងលោកបានសហការណ៍ជាមួយកម្លាំងយោធាសឹក រងស្រុកម៉ាឡៃ  បានធ្វើការចាប់សាច់ និងគ្រឿងក្នុងជ្រូកខាងលើ  ដោយឃាត់ខ្លួនមនុស្សចំនួន  ២នាក់ (ម្នាក់ ជាអ្នកបើកបររថយន្ត និងម្នាក់ជាអ្នករួមដំណើរ) ហើយបេីយោងតាមការសាកសួរអ្នកបើកបររថយន្តដឹកសាច់ និងគ្រឿងក្នុងខាងលើហាក់និយាយដោះសារថា ខ្លួនមិនស្គាល់ម្ចាស់ទេ  ហើយសាច់ទាំងនេះគ្មានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម្មថែមទៀត។ ចំពោះការវេចខ្ចប់នេះក៏មិនត្រឹមត្រូវតាមស្តង់ដា ឬបទដ្ឋានបច្ចេកទេស។ ទោះយ៉ាងនេះក៏ដោយ  សាច់ទាំងនេះ និងមនុស្សទាំង២នាក់ កំពុងនាំយកទៅសាកសួរបន្តនៅការិយាល័យ។

លោកបន្តថា បើការដឹកជញ្ជូនមានលក្ខណៈស្តង់ដា ឬតាមបទដ្ឋានបច្ចេកទេសតែអត់ច្បាប់ខាងលោកគ្រាន់តែធ្វើកាផាកពិន័យតែប៉ុណ្ណោះ។ សាច់ និងគ្រឿងក្នុងជ្រូកទាំងនេះនឹងរាយការណ៍ជូន លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីសុំគោលការណ៍ដុតកម្ទេចចោលរួចហើយ និងយក សំណាកវិភាគសាច់ទាំងនេះទៅធ្វើតេស្តរកមេរោគផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img