27 C
Phnom Penh
Sunday, September 8, 2024

គ្រោងកែរលម្អប្រឡាយលូបឹងសាឡាង ជាប្រឡាយបេតុង ដែលអាចជួយរំដោះទឺកភ្លៀងហូរបានលឿន

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងធ្វេីការកែរលម្អប្រឡាយលូបឹងសាឡាង ដោយធ្វើការសាងសង់ ជាប្រឡាយបេតុង ដើម្បីបើកលម្ហូរផ្លូវទឹកឱ្យ ធំងាយស្រួលក្នុងការរំដោះទឹកលូ និងជាពិសេសជំនន់ទឹកភ្លៀងនារដូវវស្សាផ្នែកខាងលើឱ្យហូរបានលឿន។ នេះបេីយោងតាមការឱ្យដឹងពី លោក ជា ពិសី អភិបាលខណ្ឌទួលគោក នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

លោក ជា ពិសី បានបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនាមរដ្ឋបាលខណ្ឌទួលគោក បានធ្វេីកិច្ចសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញនិងក្រុមហ៊ុន ចាងវ៉ាងអ៊ិនវេសមិនរៀលអេស្ទេត ចុះកំណត់បោះបង្គោលទីតាំងព្រំមាត់ប្រឡាយ។ គម្រោងកែលម្អប្រឡាយបឹងសាឡាង អនុវត្តគម្រោងតាមកិច្ចសន្យារវាង ក្រុមហ៊ុននេះ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ប្រឡាយបឹងសាឡាង មានទីតាំងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ តាមការចុះពិនិត្យជាក់ស្តែងប្រឡាយនេះមានប្រវែង ៧១០ម៉ែត្រ ចាប់ពីផ្លូវ ៣៣៦ដល់ស្ពានស្ទឹងមានជ័យ ដែលក្រុមហ៊ុនខាងលើត្រូវអនុវត្តគម្រោង។ បច្ចុប្បន្នស្ថានភាពប្រឡាយមានទំហំចន្លោះពី១១,៥០ម៉ែត្រ ទៅ១៤,៥០ម៉ែត្រ និងមានរាងបត់បែនច្រើនតាមរបាយការណ៍បច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដោយបានឱ្យក្រុមហ៊ុនធ្វើកាសិក្សារសាងសង់ប្រឡាយបេតុងទទឹងសរុបទំហំ ២២ម៉ែត្រ ជម្រៅ៤ម៉ែត្រ ដើម្បីបើកលម្ហូរផ្លូវទឹកឱ្យធំងាយស្រួល ក្នុងការរំដោះទឹកលូ និងជាពិសេសជំនន់ទឹកភ្លៀងនារដូវវស្សាផ្នែកខាងលើឱ្យហូរបានលឿន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img