27 C
Phnom Penh
Sunday, September 8, 2024

កសិករក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម បន្តដាំបន្លែសុវត្ថិភាព ខណៈបន្លែជាច្រើនមុខផ្គត់ផ្គង់ទីផ្សារមិនគ្រប់គ្រាន់

ស្តាប់អត្ថបទជាសម្លេង

កំពង់ចាម៖  បន្លែសុវត្ថិភាពរួមមានស្ពៃ ខាត់ណា សាលាដ ម្ទេស ម្រះ ពោតបារាំង ខ្ទឹមជាដើម ត្រូវបានប្រជាពលរដ្ឋក្នុងភូមិព្រែកដើមចាន់ ភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានធ្វើការដាំដុះជាបន្តបន្ទាប់ ហើយផលដំណាំជាច្រើនប្រភេទក៏បានធ្វើការប្រមូលផលលក់ ទៅឱ្យម៉ូយ និងលក់ទៅឱ្យអ្នកទៅទិញផ្ទាល់ដល់ផ្ទះ។ 

បើតាមកសិករឈ្មោះ ផូ បានឱ្យដឹងថា បន្លែសុវត្ថិភាពទាំងនេះគឺងាយស្រួលលក់មិនខ្វះម៉ូយទិញនោះទេ ហើយចំពោះអ្នកទិញបន្ត ទៅលក់ និងទិញយកទៅហូបគេទុកចិត្ត និងស្គាល់ប្រភពបន្លែច្បាស់លាស់ និងគ្មានជាតិគីមី ហើយបន្លែសុវត្ថិភាពនេះមានរសជាតិឆ្ងាញ់ជាងបន្លែផ្សេងៗ ហើយតម្លៃវិញក៏ថ្លៃជាងបន្លែ ធម្មតាផងដែរ។ 

 កសិករដដែលបានបញ្ជាក់ទៀតថាតម្លៃបន្លែ គឺមានហាងឆេងល្អ ដោយសារតែមិនសូវមានបន្លែសុវត្ថិភាពលក់នៅលើទីផ្សារ និងមិនសូវមានដាំដុះច្រើនគ្នា ដោយសារតែពេលនេះមានភ្លៀងធ្លាក់ច្រើន ប៉ុន្តែគាត់បានធ្វើការដាំដុះបានល្អប្រសើរជាងគេ ដោយគាត់មានបទពិសោធ និងដាំតាមបច្ចេកទេសគោលការណ៍សុវត្ថិភាពដែលមន្ត្រី ជំនាញកសិកម្មខេត្តបានធ្វើការបង្ហាត់បង្រៀនជាច្រើនឆ្នាំមកហើយ។ ជាងនេះទៅទៀតបន្លែ សុវត្ថិភាពដែលធ្វើការប្រមូលផលបានគឺផ្គត់ផ្គង់ទីផ្សារមិនគ្រប់គ្រាន់នោះទេ។

 កសិកររូបនេះបានបញ្ជាក់ទៀត ថាបច្ចុប្បន្ន គាត់កំពុងធ្វើការឆូសឆាយដី ជីកស្មៅ ដើម្បីធ្វើការដាំដុះនូវបន្លែផ្សេងៗទៀត ហើយផ្ទៃដីខ្លះនៃ ដីចម្ការគាត់អាចប្រឈមនឹងទឹកទន្លេឡើង លិចចូលចម្ការ ប្រសិនបើទឹកទន្លេឡើងដល់ចំណុច ប្រកាសប្រុងប្រយ័ត្ន ហើយចំពោះការធ្វើដាំដុះបន្តនាពេលនេះគឺដាំជាលក្ខណៈប្រថុយ ប្រថា ន។ 

ជាមួយគ្នានេះដែរកសិករគំរូឈ្មោះ ផូ គាត់ទទួលបានជោគជ័យក្នុងការដាំបន្លែ សុវត្ថិភាពនិងទទួលបានការលើកទឹកចិត្តតាមរយៈកម្មវិធីគម្រោងនានាពីមន្ទីរកសិកម្មខេត្តជាប្រព័ន្ធស្រោចស្រព បច្ចេកទេស និងផ្ទះសំណាញ់ជាដើម ហើយគាត់ក៏បានផ្តាំផ្ញើដល់ កសិករផ្សេងទៀតកុំប្រើប្រាស់ថ្នាំពុលគីមីច្រើនពេក វាអាចធ្វើឱ្យប៉ះពាល់សុខភាពទាំងអ្នកដាំ និងអ្នកទទួលទាន៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img