ខេត្តកំពង់ឆ្នាំង ក្នុងឱកាសអញ្ជើញ ពិនិត្យការសាងសង់ស្ពានព្រៃក្រាំងស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានផ្ដាំផ្ញើដល់លោកមេភូមិ លោកមេឃុំ និងពិសេស លោកអភិបាលស្រុករលាប្អៀរ សូមបន្តជំរុញការសាងសង់ស្ពានឲ្យរួចរាល់ ខ្វះខាតប៉ុន្មានឯកឧត្តមជួយ ថវិកាបំពេញបន្ថែម។
ឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់លោកមេភូមិ លោកមេឃុំ និង លោក អភិបាលស្រុករលាប្អៀរ ដែលបានខិតខំ គៀងគរសប្បុរសជននានា មកកសាងស្ពាននេះរហូតបានសម្រេចប្រមាណ ៧០% ។ថ្ងៃនេះផងដែរឯកឧត្តមក៏បាននាំយកថវិកាចំនួនមកប្រគល់ជូនថ្លៃជំពាក់ជាងដែលបានសាងសង់ពីថ្ងៃមុនផងដែរ។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ដែលបានជួយឧបត្ថម្ភកសាងស្ពានតៃពីចាប់ផ្ដើមដំបូង
ជាដំណាក់កាល ៗ រហូតមកដល់ថ្ងៃនេះ ហើយថ្ងៃនេះផងដែរលោកក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមជាថ្មីម្ដងទៀត ដែលបានយកថវិកាចំនួន ៦លាន ៨០ម៉ឺនរៀល សម្រាប់ សងថ្លៃជាងជំពាក់ពីថ្ងៃមុនផងដែរ។
លោក សំ សំណាង មេភូមិមិនបាញ់ឆ្គោល បញ្ជាក់ថាស្ពានមកដល់ពេលនេះបានប្រមាណ ៧០% ហើយនៅសល់តែចាក់ប្លង់សេមួយសន្លឹក និងធ្វើបន្កាន់ដៃស្ពានតែប៉ុណ្ណោះបើតាមការគិតគូរពីជាងដែលកំពុងសាងសង់ បានបញ្ជាក់ ថានៅខ្វះ ប្រម៉ាណ ជាង៤០លានរៀលទៀត។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New