28 C
Phnom Penh
Saturday, December 21, 2024

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនអនុញ្ញាតឲ្យជ្រើសរើសមន្ត្រីឡើយ

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងឧបនាយករដ្ឋមន្ត្រីមុខងារសាធារណ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានអះអាងថាក្នុងករណីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីរាជការស៊ីវិលឡើយ។

ការអះអាងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង រចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន។ នៅក្នុងកិច្ចប្រជុំលើកទី១របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) រាជរដ្ឋាភិបាលបានសម្រេចបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈដោយបានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន ៣ រួមមាន៖ ៣ រួមមាន៖ ទី១៖ការដាក់ឲ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីស៊ីវិល, ទី២៖ ២៖ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ និងទី៣៖ការដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ បន្ថែមលើនេះ ក្នុងនាមលេខាធិការដ្ឋាន គ.វ.រ. ក្រសួងមុខងារសាធារណៈ ត្រូវសម្របសម្រួលការអនុវត្តឲ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img