25 C
Phnom Penh
Saturday, December 21, 2024

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃពន្យល់៤ចំណុច យោងលើរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ!

បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់អំពី «សេរីភាពបញ្ចេញមតិ» ដែលកើតមានពីកំណើតធម្មជាតិរបស់មនុស្ស ទង្វើសកម្មភាពរបស់មនុស្ស ដែនកំណត់នៃសេរីភាពបញ្ចេញមតិដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ-អន្តរជាតិ និងសិទ្ធិការពារខ្លួនរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដទៃចំពោះការបញ្ចេញមតិ។

បណ្ឌិត ទូច សុឃៈ (សុខៈ) បានពន្យល់តាមរយៈសារវីដេអូរយៈពេលជាង៣០នាទី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ថា ទិដ្ឋភាពច្បាប់ជាតិ-អន្តរជាតិ បានកំណត់ច្បាស់អំពីសេរីភាពបញ្ចេញមតិ ក្នុងនោះ  យោងតាមមាត្រា៤១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img