គៀវ៖ រដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែន បានប្រាប់កាសែត The Times ថា ប្រទេសអ៊ុយក្រែន កំពុងប្រមូលផ្តុំកម្លាំងប្រយុទ្ធដ៏ច្រើន ដោយត្រៀមនឹងប្រើប្រាស់សព្វាវុធរបស់លោកខាងលិច ដែលផ្ដល់ឲ្យ ដើម្បីវាយដណ្ដើមយកមកវិញនូវទឹកដីភាគខាងត្បូងរបស់ខ្លួនពីប្រទេសរុស្ស៊ី។
នៅក្នុងបទសម្ភាសន៍លើកដំបូងជាមួយកាសែតរបស់ចក្រភពអង់គ្លេសមួយនេះ ចាប់តាំងពីការឈ្លានពានចាប់ផ្តើមមក លោក Oleksii Reznikov បាននិយាយថា ប្រធានាធិបតីលោក Zelenskyy បានបញ្ជាឱ្យយោធាអ៊ុយក្រែន ដណ្តើមយកមកវិញនូវតំបន់ឆ្នេរសមុទ្រ ដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។
លោក Reznikov បានប្រាប់កាសែត The Times ថា ភាពខ្លាំងនៃសង្គ្រាមនេះ គឺវាកំពុងបំផ្លាញឃ្លាំងស្តុកសម័យសូវៀតយ៉ាងឆាប់រហ័ស។ លោក បន្តថា អ៊ុយក្រែន មានកងកម្លាំងប្រដាប់អាវុធសម័យសូវៀតដែលមានសព្វាវុធ អាយុសាមសិបឆ្នាំមកហើយ ។
គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេល ៥ខែ មកហើយ ដោយគិតចាប់ពីចុងខែ កុម្ភៈ មក៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News