ទីក្រុងឌូបៃបានប្រកាសថា ការសាងសង់បានចាប់ផ្តើមនៅស្ថានីយអ្នកដំណើរថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ដែលវានឹងក្លាយជាទីតាំងធំបំផុតរបស់ពីភពលោក ជាមួយនឹងការចំណាយជិត៣៥ពាន់លានដុល្លារ។ នាយករដ្ឋមន្ត្រីអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់Sheikh Mohammed bin Rashid Al Maktoum បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា យើងបានអនុម័តការរចនាស្ថានីយអ្នកដំណើរថ្មីនៅឯអាកាសយានដ្ឋានអន្តរជាតិ Al Maktoum ហើយកំពុងចាប់ផ្តើមសាងសង់អគារនេះ” ក្នុងតម្លៃជាង ៣៤.៨៥ពាន់លានដុល្លារ។ព្រះអង្គម្ចាស់ Sheikh Mohammed បន្ថែមថា ស្ថានីយអ្នកដំណើរថ្មីនេះដែរ នឹងមានទំហំធំបំផុតនៅលើពិភពលោក និងធំជាង ៥ដងនៃព្រលានយន្តហោះអន្តរជាតិឌូបៃបច្ចុប្បន្ន ដែលជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New