ស្តាប់អត្ថបទជាសម្លេង
បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន០២នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងទឹកដីថៃ ខណៈដែលពួកគាត់ព្យាយាមជិះរថយន្តត្រឡប់មកពីប្រទេសថៃ ដើម្បីចូលមកក្នុងទឹកដីកម្ពុជាវិញ ប៉ុន្តែមកដល់ក្បែរព្រំដែន នៃស្រុកតាប់ប្រាយ៉ា ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះយោងតាមការឱ្យដឹងពីមន្ត្រីយោធាកម្ពុជា ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។
តាមការបញ្ជាក់ពីមន្ត្រីយោធាកម្ពុជា បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅទល់មុខច្រកបឹងត្រកួន ស្ថិតនៅភូមិខផែង ឃុំទ័ពស្ដេច ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ (TA.68135-46900) ប្រឈនឹងម្ពុជា ក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលករកម្ពុជាចំនួន០២នាក់(ស្រី) និងអ្នកបើកបរថៃ០១នាក់(ស្រី) បានបាត់បង់ជីវិត គឺ ឈ្មោះ ឈួន ចាន់ខន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ចាម និងឈ្មោះ ហេង ម៉េងលី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅខេត្តកណ្ដាល។
សូមបញ្ជាក់ថា ក្រោយពីកើតហេតុ សាកសពពលករខ្មែរទាំង០២នាក់ ខាងសមត្ថកិច្ចកម្ពុជាកំពុងទំនាក់ទំនងទៅខាងភាគីថៃ ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីយ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News