27 C
Phnom Penh
Thursday, September 19, 2024

អាមេរិក ព្រមានអីរ៉ង់ពីផលវិបាក បើរកឃើញថាពិតជាផ្គត់ផ្គង់មីស៊ីលឱ្យរុស្ស៊ី

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បានគូសបញ្ជាក់ថា «រាល់ការផ្ទេរមីស៊ីលបាលីស្ទីគរបស់អឺរ៉ង់ទៅឱ្យរុស្ស៊ី នឹងត្រូវបាន ចាត់ ទុកជាទង្វើបង្ករឿងនៅក្នុងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន…ហើយយើងបានបញ្ជាក់យ៉ាងច្បាស់រួចហើយថាយើងបានត្រៀមរួចជាស្រេចឆ្លើយតបឱ្យបានធ្ងន់ធ្ងរជាទីបំផុត»។ដើម្បីគួរបញ្ជាក់ថា កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍មុនថាអ៊ីរ៉ង់បានបញ្ជូនមីស៊ីលបាលីស្ទីគរយៈចម្ងាយខ្លីសម្រាប់រុស្ស៊ី យកទៅប្រើប្រាស់នៅក្នុង សង្គ្រាមប្រឆាំងអ៊ុយក្រែន។ Wall Street Journal ដែលជាអ្នករាយការណ៍មុនគេពីព័ត៌មាននេះ បានឱ្យដឹងទៀតថារុស្សីប្រហែលជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៣ ក្នុងទីក្រុងតេហេរ៉ង់ ជាមួយក្រុមមន្ត្រីអ៊ីរ៉ង់ ដើម្បីទិញមីស៊ីលបាលីស្ទីគFath-360និងមីស៊ីលបាលីស្ទីគរយៈចម្ងាយខ្លីមួយចំនួនទៀត ផលិតដោយក្រុមហ៊ុនរដ្ឋអ៊ីរ៉ង់ Aerospace Industries Organization (AIO) ឬហៅកាត់ថា Ababil។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img