32 C
Phnom Penh
Friday, November 22, 2024

អាជ្ញាធរខេត្តស្ទឹងត្រែង វាយខ្នោះក្រុមញៀនល្បែង៣នាក់ បន្ទាប់ពីមិនស្តាប់ការណែនាំ

ស្តាប់អត្ថបទជាសំឡេង

ស្ទឹងត្រែង៖ នគរបាលប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង នៅសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រ នៅជាប់នឹងវាលស្រែ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ និងក្រុងស្ទឹងត្រែង។

យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា កម្លាំងជំនាញ បានធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ ស្ថិតក្នុងភូមិសាស្ត្រខាងលើ ដោយបានចាប់វាយខ្នោះជនសង្ស័យចំនួន៣នាក់ ដោយមួយចំនួនបានរត់គេចខ្លួនបាត់ និងបានដកហូត ម៉ូតូចំនួន ១១គ្រឿង, មាន់ជល់ចំនួន១ក្បាល, ខ្នាយមាន់ចំនួន១គូ, កន្ត្រកដាក់មាន់ចំនួន៨ និងរបាំងកញ្ចក់ជល់មាន់ចំនួន១។

បច្ចុប្បន្ន ជនល្មើសត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង អនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាពពដោយ៖ Puthinews

អានបន្ត

spot_img
spot_img