30 C
Phnom Penh
Wednesday, February 5, 2025

អភិបាលខេត្តកណ្តាល៖ យើងជាខ្មែរ ដាច់ខាតត្រូវតែការពារជាតិខ្មែរ ការពារទឹកដីខ្មែរ ការពារសមិទ្ធិផល សេដ្ឋកិច្ចសង្គមជាតិខ្មែរ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានគូសបញ្ជាក់ថា យើងជាខ្មែរ ដាច់ខាតត្រូវតែការពារជាតិខ្មែរ ការពារទឹកដីខ្មែរ ការពារសមិទ្ធិផល សេដ្ឋកិច្ចសង្គមជាតិខ្មែរ។ការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តនេះខណៈដែលក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេសបានកំពុងញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម(CLV)។ឯកឧត្តមគួច ចំរើនបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤យ៉ាងដូច្នេះថា៖”យើងជាខ្មែរដាច់ខាតត្រូវតែការពារជាតិខ្មែរ ការពារទឹកដីខ្មែរ ការពារសមិទ្ធិផល សេដ្ឋកិច្ចសង្គមជាតិខ្មែរ ហើយក៏ប្រឆាំងដាច់ខាតបុគ្គលណាក្រុមណាដែលឆ្លៀតឱកាសប្រើប្រាស់ពាក្យស្រលាញ់ជាតិ មកបំផ្លាញសន្តិសុខជាតិ បំផ្លាញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ខ្មែរបានឡើយ” ។ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថាមុនឆ្នាំ ១៩៧០ ក្នុងពេលខ្មែរ កំពុង មានសន្តិភាព ក្រោមការដឹកនាំរបស់ព្រះបរមរតនកោដ សម្តេច ព្រះនរោត្តម សីហនុ ក្រុមមួយនោះ ក៏បានប្រើពាក្យស្រលាញ់ជាតិ ញុះញង់ រហូតមានរដ្ឋប្រហារ នៅថ្ងៃ ១៨ មិនា ខ្មែរផ្ទុះឡើង នូវសង្គ្រាមស៊ីវិល អស់ជិត ៣០ឆ្នាំ។ តើ ខ្មែរខាតបង់អ្វីខ្លះ? យើងទាំងអស់គ្នាមិនត្រូវភ្លេចប្រវត្តិសាស្ត្រនោះទេ ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img